កំណត់ត្រា​ថ្មី ​អគ្គិសនី​ដែល​មិន​ប្រើ​កីឡាករ​បរទេស ​លើក​ពាន​លីគ​២​

​ក្រុម​បាល់ទាត់​អគ្គិសនី​កម្ពុជា ​បាន​បង្កើត​កំណត់ត្រាដ៏​ល្អ​មួយ ​ដោយ​ក្លាយ​ជា​ក្រុម​ដំបូង​នៅ​កម្ពុជា​ដែល​មិន​ប្រើប្រាស់​កីឡាករ​បរទេស ប៉ុន្តែ​អាច​ឈ្នះ​ពាន​រង្វាន់​លីគ​លំដាប់​ទី​២​បាន​។

​អគ្គិសនី​កម្ពុជា​ជា​ក្រុម​ដែល​ឈរ​នៅ​កំពូល​តារាង​តាំង​ពីយូរ​មក​ហើយ ប៉ុន្តែ​ទើប​ធ្លាក់​ទៅ​វិញ​នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ទេ ​ក្រោយ​ពី​ពួកគេ​ភ្លាត់​ចាញ់កោះកុង ​៣-១។ តែ​បន្ទាប់​មក ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក ទុំ សារ៉ាយ ​ចាប់​ផ្ដើម​ប្រមូល​អារម្មណ៍​នឹង​ធ្វើ​បាន​ល្អ​វិញ ​រហូត​អាច​ឈ្នះ​ពាន​រង្វាន់​លីគ​លំដាប់​ទី​២​របស់​កម្ពុជា​នេះ​បាន។ ​ដោយ​ប្រកួត​ចុង​ក្រោយ​នោះ ​អគ្គីសនី​បាន​យក​ឈ្នះ​លើ​ក្រុមត្បូង​ឃ្មុំ ១-០ ​លើក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​តែ​ម្ដង។

​ដោយ​ឡែក​សម្រាប់​ក្រុម​លេខ​២​នៅ​លីគ​លំដាប់​ទី​២​នេះ គឺ ISI ​ដង្កោ​សែន​ជ័យ ​និង​ក្រុម​លេខ​៣ គឺ​នគរបាល​ជាតិ ​និង​លេខ​៤ ​កោះកុង។ ​ក្រុម​លេខ​១​និង​លេខ​២ ​នឹង​មាន​ឱកាស​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​ក្រោយ គឺ អគ្គិសនី​កម្ពុជា ​និង ISI ​ដង្កោសែនជ័យ។ ស្រប​ពេល​ក្រុម​​នគបាល​ជាតិ​វិញ ​ត្រូវ​ប្រកួតជម្រុះជាមួយ​ក្រុម​លេខ​៨​ចុង​ក្រោយគេ​នៃលីគកំពូល​កម្ពុជា ឆ្នាំ​២០២២នេះ គឺគិរីវង់សុខសែនជ័យ ដើម្បី​យក​ក្រុម​ឈ្នះ ឡើងទៅ​លេងនៅលីគកំពូល ឆ្នាំ​២០២៣​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT