ច្បាស់​ហើយ ​ម្ចាស់​ក្លឹប Leicester ​ស្លាប់ ​ជាមួយ​មនុស្ស​៤​នាក់​ផ្សេង​ទៀត

សេចក្ដី​ប្រកាស​ផ្លូវការ​មួយ​បាន​ចេញ​ឡើង ​ដោយ​ម្ចាស់​ក្លឹប Leicester City ​បាន​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្ដហោះ​នៅ​ម្សិលមិញ​នេះ ជាមួយ​មនុស្ស​៤​នាក់​ផ្សេង​ទៀត។

លោក Vichai Srivaddhanaprabha ​ជាមួយ​សង្សារ​របស់​លោក ដែល​ជា​អតីត​តារា​ម៉ូដែល​ល្បី​ឈ្មោះ​របស់​ថៃ ​អម​ជាមួយ​ជំនួយ​ការ​ម្នាក់​ទៀត ​និង​អ្នក​បើក​យន្ដហោះ​២​នាក់ ​បាន​ស្លាប់​ភ្លាម​ៗ ​ក្នុង​ការ​ធ្លាក់​យន្ដហោះ​ម្សិលមិញ។ អ្នក​គាំទ្រ ​និង​កីឡាករ​ទាំង​អស់ រួម​ជាមួយ​ក្លឹប​បាល់ទាត់​នានា​​បាន​ចេញ​សេចក្ដី ​រំលែក​ទុក្ខ​ជាមួយ​ដំណឹង​សោកសៅ​មួយ​នេះ។ ​លោក Vichai ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​បុរស​សុភាព ​និង​ស្រលាញ់​កីឡា​បាល់ទាត់​ពិត​ៗ​តែ​ម្ដង។

លោក បាន​ទិញ​ក្លឹប Leicester City ​នេះ ​កាល​ពី​ឆ្នាំ​២០១០ ​ក្នុង​តម្លៃ​៣៦​លាន​ផោន ​ហើយ​ក៏​អាច​នាំ​ក្រុម​នេះ​ឡើង​មក​លេង​លីគ​កំពូល ​និង​លើក​ពាន​បាន​ថែម​ទៀត​ផង។ លោក​គឺ​ជា​សេដ្ឋី​មាន​ជាង​គេ ​លំដាប់​ទី​៥​នៅ​ប្រទេស​ថៃ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT