Honda ​នៅ​តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តាមអនឡាញ

​Keisuke Honda ​នៅ​តែ​បន្ដ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តាម​អនឡាញ​របស់​លោក ​បើ​ទោះ​ជា​កន្លង​មក​នេះ​មាន​ការ​រិះគន់​ច្រើន​ចំពោះ​លទ្ធផល​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

​Honda ​បាន​ធ្វើ​ការ Live ​វីដេអូ​ឆ្លើយ​សំនួរ​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ម្សិលមិញ​នេះ។ ​មាន​សំនួរ​ជា​ច្រើន​បាន​ចោទ​សួរ​ទៅ​វីរបុរស​បាល់ទាត់​ជប៉ុន ​ដែល​ស្ម័គ្រ​ចិត្ត​មក​ដឹក​នាំ​ក្រុម​កម្ពុជា​ដោយ​មិន​យក​ប្រាក់​ខែ​ខាង​លើ​នេះ។ ​ក្នុង​នោះ​ក៏​មាន​ការ​សួរ​នាំ​ទៅ​លើ​ការ​ដឹក​នាំ​តាម Online ​របស់​លោក​ផង​ដែរ ​ក្រោយ​ពី​កម្ពុជា​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​ឆ្នាំ​នេះ។

​លោក Honda ​បាន​អះអាង​ថា​លោក​នៅ​តែ​ជឿ​ជាក់ ​និង​បន្ដ​ដឹក​នាំ​ក្រុម​កម្ពុជា​តាម​របៀប​អនឡាញ​នេះ​ដដែល ក៏​ព្រោះ​តែ​លោក​ជឿ​ជាក់​ថា​វា​មិន​ប៉ះ​ពាល់​អ្វី​នោះ​ទេ។ ​ការ​លេង​របស់​ក្រុម​គឺ​ស្ថិត​នៅ​លើ​របៀប​រៀប​ចំ ​ហើយ​ចំពោះ​ការ​មើល​ជើង​កីឡាករ​វិញ​លោក​ក៏​មាន​ជំនួយ​ការ​ច្រើន​នាក់​នៅ​កម្ពុជា​ដើម្បី​តាមដាន​ដូច​គ្នា។ ដូច្នេះ​មិន​ចាំ​បាច់​អ្វី​ដែល​លោក​ត្រូវ​នៅ​កម្ពុជា​រហូត ដើម្បី​មើល​ជើង​កីឡាករ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT