កីឡាករលីគកំពូលកម្ពុជា៤រូប កំពុងកាន់សញ្ញាប័ត្របង្វឹកបាល់ទាត់កម្រិត C

អតីតកីឡាករជម្រើសជាតិកម្ពុជា៤រូបគឺ គួច សុកុម្ភៈ ឃីម បូរី ទៀង ទីនី និង អ៊ុក សុធី កំពុងកាន់សញ្ញាប័ត្របង្វឹកបាល់ទាត់កម្រិត C ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី។

គួច សុគុម្ភៈ និង ឃីម បូរី ជាគ្រូបង្វឹកកិត្តិយសក្នុងពានរង្វាន់បាល់ទាត់ឯកជនមួយ។ បច្ចុប្បន្នគេជារៀមច្បងសំបូរបទពិសោធន៍ក្នុងក្រុមណាហ្គាវ៉ើល។ ពួកគេបានបញ្ចប់វគ្គ C ជាមួយគ្នា នៅសាលាបាល់ទាត់ជាតិបាទី ដោយមានលោក ប្រាក់ សុវណ្ណរ៉ា ជាគ្រូឧន្ទេស។

ចំពោះ ទៀង ទីនី ត្រូវបានគេឃើញដឹកនាំក្រុមពាក់កណ្តាលអាជីពជោគជ័យមែនទែន ពិសេសក្រុមយុវជនពោធិ៍សែនជ័យ។ ប្រធានក្រុមវិសាខារូបនេះ ជាកីឡាករដែលមានភាពចាស់ទុំមួយរូបក្នុងពិភពបាល់ទាត់ខ្មែរ។

ចំណែក អ៊ុក សុធី ក៏ជាប្រធានក្រុមលេចធ្លោមួយរូបក្នុងលីគ។ ភាពចាស់ទុំរបស់កីឡាកររហស្សនាម Messi រូបនេះ ធ្វើឲ្យគេមានរឿងអាស្រូវលើទីលានតិចបំផុត។ សុធី បង្ហាញភាពជាអ្នកដឹកនាំដ៏ល្អទៅកាន់យុវជនវ័យក្មេងរបស់ភ្នំពេញក្រោន។

អ្នកទាំង៤ពុំទាន់ចូលនិវត្តន៍ពីបាល់ទាត់នៅឡើយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT