គ្រូបង្វឹកម៉ាឡេស៊ី សង្ឃឹមថាអាចដណ្តើមបាន ៣ពិន្ទុ ក្នុងប្រកួតដំបូងនៅ Suzuki Cup ទល់នឹងកម្ពុជា និងឡាវ

លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បាននិយាយនៅក្នុងការហ្វឹកហាត់របស់ក្រុមខ្លួនកាលពីថ្ងៃសៅរ៍ ម្សិលមិញថា រូបលោកសង្ឃឹមថាអាចទទួលបាន ៣ពិន្ទុ ពីការប្រកួតចំនួន ២ក្នុងពូល A នៅ Suzuki Cup ដែលត្រូវជួបកម្ពុជា និងឡាវ ដំបូងគេ។ នេះបើយោងតាមប្រភពពីគេហទំព័ររបស់ម៉ាឡេស៊ីមួយបានចេញផ្សាយ។

ក្នុងខ្លឹមសារនៃអត្ថបទដដែល គ្រូបង្វឹកដែលមានវ័យ ៥០ឆ្នាំរូបនេះ បានលើកឡើងថា បច្ចុប្បន្នលោកកំពុងមានការពិបាក នៅក្នុងការស្វែងរកកីឡាករ​ ២៣នាក់ចុងក្រោយ ពីបញ្ជីឈ្មោះកីឡាករ ២៦រូបដែលលោកកោះហៅ ដោយសារតែពួកគេសុទ្ធតែបង្ហាញឆន្ទៈ សមត្ថភាព និងការខំប្រឹងដូចៗគ្នា។

តែយ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់លោក Cheng Hoe កីឡាករទាំង ២៦រូបនោះ នឹងត្រូវជំរុះចេញបីរូប ក្រោយបញ្ចប់ការប្រកួតមិត្តភាពទល់នឹងម៉ាល់ឌីវ នៅថ្ងៃទី ៣ ខែ វិច្ឆិកា ខាងមុខ មុនចាកចេញមកកាន់ប្រទេសកម្ពុជា ។

គួរឱ្យដឹងថានៅក្នុងពូល A នៃពានរង្វាន់ AFF Suzuki Cup ម៉ាឡេស៊ី ត្រូវជួបជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ដែលនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ តទៅ ៕

  • គ្រូបង្វឹកម៉ាឡេស៊ី សង្ឃឹមថាអាចដណ្តើមបាន ៣ពិន្ទុ ក្នុងប្រកួតដំបូងនៅ Suzuki Cup ទល់នឹងកម្ពុជា និងឡាវ