កាលពីរាត្រីថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រុមបាល់ទាត់ Chiangrai United បានយកឈ្នះក្រុម Buriram United ៣ ទល់នឹង ២ ដណ្តើមបានជើងឯក Thai FA Cup 2018 ដែលជាពានរង្វាន់ទី ៣ ក្នងឆ្នាំ ២០១៨នេះ។ខ្សែប្រយុទ្ធជម្រើសជាតិមីយ៉ាន់ម៉ា Kyaw Ko Ko ដែលផ្ទេរពីក្លិប Yangon United មក Chiangrai កាលពីដើមរដូវកាល ២០១៨នេះ មិនទាន់ត្រឡប់ពីរបួសរបស់ខ្លួនវិញនៅឡើយទេ ប៉ុន្តែរូបគេមានឈ្មោះជាកីឡាករដែលជួយឱ្យក្រុមឈ្នះពាន ទាំងបីនោះផងដែររួមមាន Thai Champions Cup ( ពានបើករដូវកាល ) Thai League Cup និង
Thai FA Cup ។
តាមការបញ្ជាក់ពីស្ថានភាពរបួស Ko Ko អាចនឹងជាសះស្បើយពីរបួសរបស់ខ្លួនវិញនាដើមឆ្នាំ ២០១៩ខាងមុខនេះ ខណៈដែលពុំទាន់ទទួលបានព័ត៌មានថាតើរូបគេនឹងបន្តជាមួយក្លិបឬយ៉ាងណានោះទេ ។
ក្នុងរយៈពេល ១រដូវកាល ដែលញុំាញីនឹងរបួស Kyaw Ko Ko បង្ហាញខ្លួនឱ្យ Chiangrai United បានតែ ៧ប្រកួតប៉ុណ្ណោះ ពោលគឺ ៦៨នាទី
នៃការប្រកួតទាំង ៧នោះ ៕