នៅយប់មិញនេះ មានហេតុការណ៏គួរឱ្យរន្ធត់មួយបានកើតឡើង ដោយឧទ្ធម្ភាគចក្រលោក Vichai ម្ចាស់ក្លឹប Leicester City បានធ្លាក់នៅក្បែកីឡដ្ឋានរបស់ខ្លួន ក្រោយចប់ការប្រកួត។ការធ្លាក់ឧទ្ធម្ភាគចក្រនោះដែរ គេមិនទាន់ដឹងថាម្ចាស់ក្លឹប Leicester City នោះស្លាប់ឬរស់ឡើយ។ ប៉ុន្តែអ្នកកាសែតមើលឃើញថា លោក Vichai បានឡើងយន្ដហោះនោះ មុនពេលវាបានធ្លាក់ឆេះ។ ដោយឡែក ការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅរសៀលនេះតែម្ដង ថាតើមាននរណាស្លាប់ខ្លះក្នុងហេតុការធ្លាក់នោះ។
អ្នកគាំទ្រជាច្រើន និងកីឡាករក្នុងក្លឹបផ្ទាល់បានសរសេរសារជូនពរចំពោះលោក Vichai ។ ដោយសារតែបុរសម្នាក់នេះ មានភាពស្មោះត្រង់ និងរស់រាយរាក់ទាក់ជាមួយអ្នកគាំទ្រគ្រប់គ្នា។ ក្រោយពីលោកបានទិញក្លឹបអង់គ្លេសនេះនៅឆ្នាំ២០១០ Leicester City ក៏បានប្រែមុខមាត់ និងមានសមត្ថភាពខ្ពស់អាចលើកពានលីគកំពូលអង់គ្លេសបានថែមទៀត។
ត្បិតតែជាសេដ្ឋីមានបំផុតលេខ៥នៅថៃ ប៉ុន្តែលោក Vichai មិនដែលវាយរឹកឡើយ៕ប្រភព៖ DailyMail