CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម KANO FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ KANO FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

KANO FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងនៅដើមឆ្នាំ ២០២២ ហើយគិតមកទល់ពេលចុងក្រោយមានសមាជិកសរុប ២៣ នាក់។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

សារដែលខ្ញុំចង់ចែករំលែកទៅកាន់យុវជន គឺចង់ឲ្យពួកគាត់គួរឆ្លៀតពេលទំនេរពីការសិក្សា មកលេងកីឡា ដើម្បីសុខភាព និងមិត្តភាព ហើយជៀសវាងទៅធ្វើរឿងមិនល្អ ដែលសង្គមមិនទទួលស្គាល់ ចំណែកឆន្ទៈរបស់ក្រុមនៅថ្ងៃខាងមុខគឺចង់ក្លាយទៅជាក្រុមពាក់កណ្តាលអាជីព និងបង្កើតពានរង្វាន់សប្បុរសធម៌ ដើម្បីប្រមែប្រមូលថវិកាទៅជួយអ្នកខ្វះខាតនៅក្នុងសង្គម។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមថ្លែងអំណរអគុណដល់ក្រុមហ៊ុន 2MBET ដែលបានផ្ដល់ឯកសណ្ឋានដល់ក្រុម ពីខ្ញុំប្រធានក្រុម ជំនួសមុខអោយសមាជិកទាំងអស់ សូមអរគុណ និងជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT