លោក Julen នៅតែជឿជាក់ថាលោកនឹងទទួលបានជោគជ័យក្នុងការដឹកនាំក្រុម Real Madrid នេះ ហើយការប៉ះ Barcelona នៅចុងសប្ដាហ៍នេះ ក៏មិនមែនជារឿងលំបាកដែរ។តំណែងរបស់លោក Julen រង្គោះរង្គើខ្លាំង បន្ទាប់ពីការដឹកនាំ៥ប្រកួតចុងក្រោយនៅលីគរបស់ខ្លួនមិនបានល្អ និងមិនទាន់ស្គាល់ឈ្នះ។ ខណៈដែលចុងសប្ដាហ៍នេះ ពួកគេត្រូវតតាំងជាមួយ Barcelona ដែលជាជំនួប El Clasico ទៀត ហើយបើបរាជ័យនោះវាកាន់តែយ៉ាប់មែនទែនហើយ។
ឆ្លើយតបជាមួយបញ្ហាទាំងឡាយនេះ អតីតគ្រូបង្វឹកអេស្ប៉ាញបាននិយាយថា៖ “ខ្ញុំគិតថាខ្ញុំនឹងមិនស្លាប់ដោយសាររឿងនេះទេ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចដកដង្ហើមបាន ហើយយើងក៏នឹងមិនបញ្ចប់ត្រឹមនេះដែរ។ យើងទើបតែមកដល់ខែតុលាប៉ុណ្ណោះ”។
ក្រុម Real Madrid បច្ចុប្បន្នឈរនៅលេខរៀងទី៧ក្នុងតារាង La Liga ។ ប៉ុន្តែបើធៀបជាមួយក្រុមកំពូលតារាង Barcelona វិញ គឺមានគំលាតត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ។
ដូច្នេះហើយ ប្រសិនបើពួកគេអាចយកឈ្នះបាននៅយប់ម៉ោង១០:១៥នាទីនេះ នោះលទ្ធផលនឹងល្អប្រសើរជាក់ជាមិនខាន៕
ប្រភព៖ DailyMail