ឧទ្ធម្ភាគចក្រ ម្ចាស់ក្លឹប Leicester ធ្លាក់ ​ឆេះ​ខ្ទិច​មិន​ដឹង​ម្ចាស់​ជនជាតិ​ថៃ​នោះ ស្លាប់​ឬ​រស់​ទេ

ឧទ្ធម្ភាគចក្រ ម្ចាស់ក្លឹប Leicester ធ្លាក់​ឆេះ​ខ្ចិច ​នៅ​កន្លែង​ចត​ឡាន​ក្រៅ​កីឡដ្ឋាន ដោយ​មិន​ទាន់​ដឹង​ថា​នរណា​រង​របួស ឬ​ស្លាប់​នៅ​ឡើយ​ទេ។លោក Vichai Srivaddhanaprabha ដែល​ជា​ម្ចាស់​ក្លឹប Leicester City ​និង​ជា​អ្នក​ជិះ​ឧទ្ធម្ភាគចក្រ​នេះ​ផ្ទាល់​តែ​ម្ដង។ ប៉ុន្តែ​ជា​សំណាង​មួយ​​នៅ​ពេល​ឧទ្ធម្ភាគចក្រ​នេះ ​ធ្លាក់​គឺ​ពេល​ចប់​ការ​ប្រកួត​បាន​បន្តិច ប៉ុន្តែ​គេ​រាយការណ៍​លោក Vichai ​នៅ​ក្នុង​ទីលាន​ឯ​ណោះ ​មិន​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​ឡើយ។

យ៉ាងណាមិញ មិន​ទាន់​មាន​របាយការណ៍​ផ្លូវការ​ចេញ​ពី​ប៉ូលិស ​ថា​លោក Vichai ​ពិត​ជា​មិន​អី​មែន​ឬ យ៉ាង​ណា​ទេ។ ប៉ុន្តែ​អ្នក​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ឧទ្ធម្ភាគចក្រ​នេះ ​ហោះ​ចេញ​បាន​បន្តិច​ក៏​ធ្លាក់ ​ហើយ​ឆេះ​ភ្លាម​ៗ ​តែ​ម្ដង។

លោក Vichia ​ជា​សេដ្ឋី​ម្នាក់​ក្នុង​ប្រទេស​ថៃ ហើយ​ជា​ម្ចាស់​ក្លឹប Liecester City ​ផ្ទាល់​តែ​ម្ដង ​និង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ក្លឹប​មួយ​នេះ​បាន​ឈ្នះ​ពាន Premier League ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប៕

ប្រភព៖DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT