គេហទំព័រ Thai League បង្ហាញមុខកីឡាករអាស៊ាន ១០នាក់ ដែលទំនងជាអាចបង្ហាញខ្លួនក្នុងលីគកំពូលថៃរដូវកាលក្រោយ

ការប្រកួតក្របខ័ណ្ឌលីគកំពូលថៃ រដូវកាល ២០១៨ ទើបតែបានបញ្ចប់ទៅនោះទេកាលពីថ្មីៗនេះ ដោយវាគឺជារដូវកាលដំបូងក្នុងលីគកំពូលថៃ ដែលបើកឱ្យមានការដាក់ចូលកីឡាករអាស៊ាន ( ASEAN Quota ) ក្នុងក្រុមនិមួយៗ ក្នុងគោលបំណងផ្សព្វផ្សាយលីគបាល់ទាត់ថៃ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

គ្រាដែលក្នុងរដូវកាល ២០១៩ នឹងវិលត្រឡប់មកដល់វិញសារជាថ្មី គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ថៃ កាលពីពេលថ្មីៗនេះក៏បានបញ្ចេញនូវរូបមន្តថ្មី ពោលគឺការដាក់បន្ថែមកីឡាករអាស៊ាន សរុប ៣រូប ទៅក្នុងក្រុមនិមួយៗ ។ ដូចនេះក្លិបទាំងអស់ អាចស្វែងរកកីឡាករដែលពួកគេចាប់អារម្មណ៍ និងជឿជាក់ថា អាចបង្ហាញខ្លួនក្នុងការប្រកួត
ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

ក្នុងនោះ គេហទំព័រ Thai League ក៏បានធ្វើការបង្ហាញនូវកីឡាករអាស៊ាន ១០រូប ដែលទំនងជាអាចផ្ទេរមកកាន់ក្លិបធំៗក្នុងលីគកំពូលថៃ ដែលមានដូចឈ្មោះរៀបរាប់ខាងក្រោម៖
១. Evan Dimas (២៣ឆ្នាំ) ខ្សែបម្រើរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី សព្វថ្ងៃលេងឱ្យក្លិប Selangor ក្នុងក្របខ័ណ្ឌលីគកំពូលរបស់ឥណ្ឌូនេស៊ី ។
២. ចាន់ វឌ្ឍនាកា (២៤ឆ្នាំ)ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា សព្វថ្ងៃលេងឱ្យក្លិប បឹងកេត ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ។
៣. Nguyen Quang Hai (២១ឆ្នាំ) ខ្សែបម្រើរបស់ក្រុមជម្រើសជាតិវៀតណាម ( U-23 និង ក្រុមធំ ) សព្វថ្ងៃលេងឱ្យក្លិប Hanoi FC ក្នុងក្រុបខ័ណ្ឌលីគកំពូលវៀតណាម ។
៤. បងប្អូនត្រកូល Fandi គឺ Irfan (២១ឆ្នាំ) និង Ikhsan (១៩ឆ្នាំ) យុវជនថ្នាលរបស់ក្រុមជម្រើសជាតិសិង្ហបុរី សព្វថ្ងៃលេងឱ្យក្លិប Young Lions ក្នុងក្រុបខ័ណ្ឌលីគកំពូលសិង្ហបុរី ។
៥. Matthew Davies (២៣ឆ្នាំ) ខ្សែការពារស្លាបស្តាំងរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី សព្វថ្ងៃលេងឱ្យក្លិប Pehang ក្នុងក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី ។
៦. James Younghusband (៣២ឆ្នាំ) អ្នកចាំទីជម្រើសជាតិហ្វីលីពីន សព្វថ្ងៃលេងឱ្យក្លិប Davao Aguila’s ក្នុងក្របខ័ណ្ឌលីគហ្វីលីពីន។
៧. Andik Vermansyah (២៦ឆ្នាំ) ខ្សែប្រយុទ្ធស្លាប (បម្រើ-ប្រយុទ្ធ) របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី សព្វថ្ងៃលេងឱ្យក្លិប Kedah ក្នុងលីគកំពូលឥណ្ឌូនេស៊ី ។
៨. Zaw Min Tun (២៥ឆ្នាំ) ខ្សែការពាររបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា សព្វថ្ងៃលេងឱ្យក្លិប Yangon United ក្នុងក្របខ័ណ្ឌលីគជាតិមីយ៉ាន់ម៉ា ។
៩. Adam Swandi (២២ឆ្នាំ) ខ្សែបម្រើប្រយុទ្ធ របស់ក្រុមជម្រើសជាតិសិង្ហបុរី សព្វថ្ងៃលេងឱ្យក្លិប Albirex Niigata (S) ក្នុងក្របខ័ណ្ឌលីគសិង្ហបុរី ។

ចាប់តាំងពីរដូវកាលរដូវកាលថ្មីនៅសល់រយៈពេល ០៤ខែទៀត ទើបមកដល់ មានន័យថាក្លិបទាំងអស់ នឹងត្រូវធ្វើការស្វែងរកកីឡាករដែលខ្លួនចង់បាន ហើយមុនពេលដែលព័ត៌មានផ្លូវការពីក្លិបចេញ មានន័យថាដំណឹងនៃការផ្លាស់ប្តូរផ្សេងៗស្ថិតនៅក្នុងព័ត៌មានចចាមរាមប៉ុណ្ណោះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT