កុំ​ភ្លេច ​ពាន​ជើង​ឯក​វិទ្យាល័យ​ឆ្នាំ​២០២២ ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ល្ងាច​នេះ​ហើយ​

​ពានរង្វាន់ជើង​ឯកវិទ្យាល័យ​បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ​រវាង​ក្រុម​វិទ្យាល័យ​ឥន្ទ្រទេវី និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២២ វេលាម៉ោង ៣:០០នាទីរសៀល នៅកីឡដ្ឋាន Cambodia Airway។

​ក្រោយ​ពី​អាក់ខាន​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ​នៅ​ឆ្នាំ​២០២២​នេះ ​ការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​វិទ្យាល័យ​ក៏​បាន​ត្រលប់​មក​វិញ ​ដោយ​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ២០២២ ​មក​ម្ល៉េះ។ ​ដោយ​ចុង​បញ្ចប់​ពួកគេ​ក៏​បាន​ស្វែង​រក​ជើង​ខ្លាំង​ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។ ​ដោយ​ល្ងាច​នេះ ​ក្រុមក្រុម​វិទ្យាល័យ​ឥន្ទ្រទេវី និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​នឹង​ត្រូវ​ប៉ះ​គ្នា​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​លើក​ពាន​តែ​ម្ដង។

ពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យលើកទី២ ឆ្នាំ២០២២ មាន១២ ក្រុមចូលរួមប្រកួតរួមមាន៖វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យឬស្សីកែវ, វិទ្យាល័យព្រះស៊ីសុវត្តិ, វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ពងទឹក, វិទ្យាល័យជាស៊ីមឈូកវ៉ា, វិទ្យាល័យហ៊ុន សែន ច្បារអំពៅ, វិទ្យាល័យបឹងត្របែក, វិទ្យាល័យជាស៊ីមសាមគ្គី, សាលាអន្តរជាតិវេសន៍ឡាញ, វិទ្យាល័យកោះដាច់, វិទ្យាល័យហ៊ុនសែន សេរីភាព និងវិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT