Neymar ​សើច ​ពេល​ឃើញ Vinicius ​នៅ​លេខ​៨​ក្នុង​បញ្ជី Ballon dÓr ​

​ខ្សែ​ប្រយុទ្ធ Neymar សើច​ហួស​ចិត្ត​នៅ​ពេល​បាន​ឃើញ​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល Vinicius ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​បញ្ជី​ឈ្មោះ Ballon dÓr ​។

​កា​ប្រកាស​អ្នក​ឈ្នះ​ពាន Ballon dÓr ​នៅ​ម្សិលមិញ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​វិភាគ​និង​រិះគន់​មួយ​ចំនួន​ទៅ​លើ​អ្នក​រៀប​ចំ​ផង​ដែរ។ Karim Benzema ​ជា​បេក្ខភាព​ឈ្នះ​ពានរង្វាន់​នេះ គឺ​ត្រូវ​បាន​អ្នក​គាំទ្រ​សាទរ​ជា​ខ្លាំង ប៉ុន្ដែ​ពាន​ដទៃ​ទៀត ​និង​ចំណាត់​ថ្នាក់​មួយ​ចំនួន​ក៏​មាន​មតិ​ឱ្យ​យោបល់​ផ្សេង​ៗ​គ្នា​ផង​ដែរ។ ​ជាក់​ស្ដែង Neymar ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ពេល​ឃើញ Vinicius ​ស្ថិត​នៅ​លេខ​៨​ក្នុង​តារាង។ ​ដោយ​តារា​នៅ​ក្លឹប PSG ​អះអាង​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​សក្ដិសម​ស្ថិត​នៅ Top3 ​មិន​មែន​នៅ​លេខ​៨​នោះ​ទេ ព្រោះ​គេ​មាន​រដូវ​កាល​ដ៏​ល្អ​មិន​ចាញ់ Benzema ​ឡើយ។

Vinicius ​រក​បាន​២១​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២០​គ្រាប់​ដែរ​កាល​ពី​រដូវ​កាល​មុន។ អ្វី​ដែល​ពិសេស​ទៀត​នោះ គេ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម Liverpool ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ថែម​ទៀត។ តែ​គួរ​ឱ្យ​ស្ដាយ ​រូបគេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៨​ឯ​ណោះ​ក្នុង​បញ្ជី​ឈ្មោះ Ballon dÓr ​នា​ឆ្នាំ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT