Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​លេង​នៅ​កីឡដ្ឋាន​របស់​ភ្នំពេញ​ក្រោន

​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Hun Sen Cup ​រវាង​ក្រុម​បឹង​កេត ​និង​វិសាខា ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ហើយ នៅ​កីឡដ្ឋាន RSN ​របស់​ភ្នំពេញ​ក្រោន។

​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ​ក្លឹប​ទាំង​៤​ដែល​នឹង​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​៦​ក្រោយ​នេះ ​ពី​កីឡដ្ឋាន​ដែល​ត្រូវ​ជ្រើសរើស​លេង​នោះ នៅ​ចុង​បញ្ចប់​ក៏​សម្រេច​ចិត្ត​យក​កីឡដ្ឋាន RSN ​តែ​ម្ដង។ ​ដោយ​សំណាង​ថា​នេះ​ជា​កីឡដ្ឋាន​នៅ​កណ្ដាល ​មិន​ស្ថិត​នៅ​ទឹក​ដី​វិសាខា ឬ​បឹង​កេត​នោះ​ទេ។ ​ដោយ​វា​មាន​ភាព​ស្មើ​គ្នា​ហើយ​រវាង​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​ពីរ ​ហើយ​កីឡដ្ឋាន​នេះ​ទៀត​សោត​ក៏​ត្រូវ​តាម​ស្ដងដារ​អន្ដរជាតិ​ផង​ដែរ។

និយាយ​ពី​ម៉ោង​នៃ​ការ​ប្រកួត​វិញ ​នៅ​ថ្ងៃ​ទី​៦​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ខាង​មុខ​នេះ ​ក្រុម​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​លេង​ដណ្ដើម​លេខ​៣​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​សិន​នៅ​ម៉ោង​៣:៣០​នាទី​រសៀល ​ហើយ​គូ​ដណ្ដើម​ជើង​ឯក​នឹង​លេង​នៅ​ម៉ោង​៦:៣០​នាទី​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT