Lewis Hamilton ​នឹង​ឈ្នះ​ពាន F1 World Championsship ​នៅ​ថ្ងៃ​អាទិត្យ​នេះ

បើ​ទោះ​ជា​សល់៣​ប្រកួត​ក្នុង​ដៃ​មែន ​ប៉ុន្តែ Lewis Hamilton ​មាន​កីឡាករ​មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Formula 1 World Championship ​ឆ្នាំ​២០១៨​នេះ។

Hamilton ​នឹង​ចូល​ប្រកួត​ដណ្ដើម​ពិន្ទុ​នៅ​ព្រឹត្តិការណ៍​ Mexican Grand Prix ​នា​ថ្ងៃ​អាទិត្យ​នេះ។ វា​នៅ​សល់​តែ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ ​ហើយ​បច្ចុប្បន្ន​នេះ Hamilton បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​Vettel ​ដល់​ទៅ​៧០​ពិន្ទុ​ទៅ​ហើយ។ ស្រប​ពេល​១​ប្រកួត​មាន​២៥​ពិន្ទុ ​ដូច្នេះ Hamilton ​ត្រូវ​ការ​តែ​៥​ពិន្ទុ​ទៀត​ទេ ពី​៣​ប្រកួត​នៅ​សល់ ដើម្បី​បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ Formula 1 World Championship ​តែ​ម្ដង។

ដូច្នេះ​ហើយ ​ការ​ប្រកួត​នៅ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​Hamilton ​ត្រូវ​ការ​ចំណាត់​ថ្នាក់​ត្រឹម​លេខ​៧ ​ក៏​រូបគេ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​បាត់​ទៅ​ហើយ ព្រោះ​លេខ​៧​ក្នុង​ការ​ប្រកួត ទទួល​បាន​ដល់​៦​ពិន្ទុ​ឯ​ណោះ។ សម្រាប់​ពិន្ទុ​បច្ចុប្បន្ន​នេះ​វិញ Hamilton ​មាន​៣៤៦ ​​ឈរ​លេខ​១  Vettel ​ឈរ​លេខ​២​មាន​២៧៦​ពិន្ទុ ​និង Raikkonen ​ឈរ​លេខ​៣ មាន​២២១​ពិន្ទុ៕ប្រភពDailyMail

  • Lewis Hamilton ​នឹង​ឈ្នះ​ពាន F1 World Championsship ​នៅ​ថ្ងៃ​អាទិត្យ​នេះ