El Clasico រវាងក្រុម Barcelona និង Real Madrid ឈានចូលមកដល់នៅថ្ងៃអាទិត្យវេលាម៉ោង១០:១៥នាទីយប់ចុងសប្ដាហ៍នេះហើយ ។
វាជាការប្រកួតធំបំផុតនៅលីគ La Liga ហើយក៏មានអ្នកគាំទ្ររាប់លាននាក់លើពិភពលោក ចង់ឃើញនិងមើលវាផងដែរ។ យ៉ាងណាមិញ ជំនួបលើកនេះ ជាលើកដំបូងក្នុងរយៈ ពេល១១ឆ្នាំចុងក្រោយនេះ ដែលនឹងអវត្តមានទាំង Ronaldo និង Messi លើទីលាន។ ដោយ Messi បានរងរបួសដៃ មិនអាចចូលលេងបាន ហើយ Ronaldo វិញចេញពី Real Madrid ទៅលេងនៅ Juventus ទៅហើយ។
ទោះជាអវត្តមានកីឡាករសំខាន់២នាក់នេះមែន ប៉ុន្តែ Luis Suarez ខ្សែប្រយុទ្ធរបស់ Barcelona នៅតែជឿជាក់ថា El Clasico នឹងល្អមើលសម្រាប់អ្នកគាំទ្រមិនខាន។ “El Clasico នៅតែ El Clasico ។ វាជាការប្រកួតសំខាន់ រវាងក្រុមធំនៅអេស្ប៉ាញ។ អ្នកមិនអាចដឹងមុនថាក្រុមណាឈ្នះ និងមានរឿងអ្វីកើតឡើងនោះទេ”៕ប្រភពDailyMail