CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Level Pro FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Level Pro FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Level Pro FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងតាំងឆ្នាំ ២០១៦ ហើយគិតមកទល់ពេលចុងក្រោយមានសមាជិកសរុប ១៥ នាក់។ តំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

កីឡា នាំមកនូវសុខភាពល្អ សាមគ្គីភាព ដូច្នេះសូមចូលរួមលេងកីឡាទាំងអស់គ្នា ហើយចំពោះឆន្ទៈទៅមុខ យើងមិនមានអ្វីច្រើនទេ ជារួមត្រឹមតែចង់រក្សាក្រុមមួយនេះអោយច្បាស់លាស់ អាចលេងបានមួយសប្ដាហ៍មួយឬពីរដងប៉ុណ្ណោះឯង។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ឈុតមុននិងក្រោយការទទួលអាវ

សូមអរគុណចំពោះវេបសាយកម្សាន្ត 2Mbet ដែលតែងតែគិតគូរ និងលើកស្ទួយវិស័យកីឡាករបាល់ទាត់នៅកម្ពុជា តាមរយៈការផ្ដល់ជូននៅឯកសណ្ឋានសម្រាប់ក្រុមបាល់ទាត់ វាក៏រាប់ជាផ្នែកមួយផងដែរ ក្នុងការបំផុសទឹកចិត្តយុវជន ឲ្យបន្ថែមការចាប់អារម្មណ៍មកលើកីឡាមួយនេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT