CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Lorhan FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Lorhan FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Lorhan FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ២ ឆ្នាំមកហើយ ខណៈតំណាងក្រុមបានលើកឡើងយ៉ាងដូច្នោះថា៖

ឆន្ទៈពេលទៅមុខ ក្រុមពួកខ្ញុំចង់អភិវឌ្ឍខ្លួន ដើម្បីអាចមានឱកាសប្រកួតពានរង្វាន់ផ្លូវការនានា ដ្បិតកន្លងមកក៏ធ្លាប់ហែលកាត់បទពិសោធន៍ប្រកួតមិត្តភាពក្រៅផ្លូវការមួយចំនួនរួចមកហើយ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមថ្លែងអំណរគុណដល់គេហទំព័រ 2MBET ដែលបានផ្តល់ជូនសំម្លៀកបំពាក់យ៉ាងស្រស់ស្អាតដល់ក្រុមយេីងខ្ញុំ សូមជូនពរដល់ក្រុមហ៊ុន និងបុគ្គលិកទាំងអស់ ឲ្យជួបតែសំណាងល្អ ធ្វេីដំណើរទីជិតទីឆ្ងាយជួបសុខសុវត្ថិភាពគ្រប់ពេលវេលា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT