រឿង សោភ័ណ្ឌ ​ថា​បាន​ប្រកួត​តំណាង​ជាតិ​នៅ​ស៊ីហ្គេម​ជា​រឿង​សំខាន់​បំផុត​

កីឡាករ​ រឿង សោភ័ណ្ឌ ​បានចាត់ទុកការ​ជាប់​ជម្រើស​ជាតិ​ប្រដាល់​គុនខ្មែររបស់ខ្លួនត្រៀមស៊ីហ្គេម លើក​ទី​៣២ ​ឆ្នាំ២០២៣ គឺជា​ប្រការ​សំខាន់​បំផុត​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន។

កីឡាករ​ល្បី​ឈ្មោះ​របស់​កម្ពុជា​រូបនេះ​បាន​និយាយ​ថា​ ៖«ក្នុងនាមយើងជាម្ចាស់ផ្ទះ យើង​មានតែ​ការ​ខិតខំ ​ប្រឹង​ប្រែង​ប៉ុណ្ណោះ​ ដើម្បី​ស្វែង​រក​មេដាយ​ជូន​ជាតិ។ ខ្ញុំចាត់ទុក​កម្មវិធី​នេះ​សំខាន់​ណាស់​សម្រាប់​អាជីព​របស់​ខ្ញុំ​ ពី​ព្រោះ​យើង​វ៉ៃ​ក្នុង​ដីយើង ​ហើយតំណាងឲ្យជាតិទៀត។ ដូច្នេះ​ខ្ញុំក៏​គ្មាន​អ្វីក្រៅពី​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យបាន​ខ្លាំង​ជាងមុន ​ដើម្បី​សម្រេច​ក្ដី​បំណង​ប៉ុណ្ណោះ»។

រឿង ​សោភ័ណ្ឌ ​ជាជើងខ្លាំងរបស់កម្ពុជាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ដែលឆ្លងកាត់ការ​ប្រកួត​លើ​សង្វៀន​គុនខ្មែរ​១៥១ដង ក្នុងនោះឈ្នះ១២៩ ចាញ់១៧ ស្មើ៥ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT