ក្រុមកីឡាកររបស់ Manchester United នឹងត្រូវទទួលពិន័យពីក្លឹបផ្ទាល់ បន្ទាប់ពីពួកគេមិនព្រមទៅចូលរួមកម្មវិធីរបស់ម្ចាស់ Sponsor កាលពីថ្ងៃសុក្រម្សិលមិញនេះ។
ការពិន័យនេះធ្វើឡើងក្រោយពីក្រុមទាំងមូលបានទៅចូលរួមប្រកួតនៅ UEFA Champions League យឺតពេល។ ដូច្នេះ ពួកគេបានខកខានចូលរួមកម្មវិធីរបស់ Sponsor ជាច្រើន ដែលបានធ្វើឡើងអំឡុងពេលប្រកួតនោះ។ មិនត្រឹមតែ១លើកកាលប៉ះជាមួយ Juventus ទេ ដោយសូម្បីតែកាលប៉ះ Valencia ក៏ពួកគេមកចូលរួមយឺតដែរ។ រឿងនេះបានធ្វើឱ្យម្ចាស់ Sponsor មួយចំនួនមិនពេញចិត្ត។
ហេតុដូច្នេះហើយ ដើម្បីឱ្យស្មើភាពគ្នាវិញ ក្លឹបបានដាក់ពិន័យចំពោះកីឡាករទាំងអស់ដែលធ្វើដំណើរយឺតនេះ។ ដោយខាងទីផ្សាររបស់ក្លឹប និយាយថាក្រុមMan Utd មានទំនាក់ទំនងល្អណាស់ជាមួយម្ចាស់ Sponsor ដូច្នេះរឿងដែលមិនល្អដូចខាងលើមិនគួរឱ្យកើតមានឡើយ៕ប្រភពDailyMail