Erik ten Hag អះអាងថា Cristiano Ronaldo កំពុងវិលមករកភាពល្អបំផុត ខណៈ Anthony Martial កំពុងរបួស

Erik ten Hag បានបង្ហាញការគាំទ្ររបស់គាត់ចំពោះ Cristiano Ronaldo ដែលថាគេវិលមករកភាពប្រសើរឡើងវិញហើយនាពេលនេះ បន្ទាប់ពីស៊ុតបញ្ចូលទីឡើងវិញ។

Anthony Martial របួសពេលប៉ះ Everton ហើយ Ronaldo បានប្តូរចូលជំនួសកីឡាករបារាំងរូបនេះ ហើយបន្ទាប់មកស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះអោយក្រុមបិសាចក្រហម។

Ten Hag បាននិយាយថា “ខ្ញុំចង់គាំទ្រគាត់ឱ្យបានល្អតាមដែលអាចធ្វើទៅបាន។ យើងមានតម្រូវការជាក់លាក់ពីគាត់ អ្វីដែលយើងរំពឹងទុកនៅក្នុងតួនាទីដ៏ជាក់លាក់របស់គាត់”។

“ខ្ញុំចង់ឃើញគាត់បង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់ រាងកាយគាត់ប្រសើរមកវិញ ហើយខ្ញុំសប្បាយចិត្តណាស់”។

Ronaldo វ័យ ៣៧ ឆ្នាំត្រូវបានគេរំពឹងថានឹងដឹកនាំក្រុម United លេងទល់នឹង Omonoia Nicosia FC នៅ Old Trafford នៅថ្ងៃព្រហស្បតិ៍នេះ។

ប៉ុន្តែ Martial នឹងអវត្តមានក្នុងការប្រកួត Europa League ជាមួយនឹងរបួសត្រគាករបស់គាត់ បើទោះបីជាបង្ហាញខ្លួននៅកន្លែងហ្វឹកហាត់ក៏ដោយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT