កីឡាករ Inter ខ្ជះខ្ជាយឱកាសដ៏ល្អឥតខ្ចោះក្នុងការទម្លាក់ Barcelona ចេញពី Champions League

ខ្សែបម្រើរបស់ Inter Milan កីឡាករ Kristjan Asllani មានឱកាសល្អឥតខ្ចោះក្នុងការទម្លាក់ Barcelona ចេញពីក្របខ័ណ្ឌ Champions League ប៉ុន្តែធ្វេសប្រហេស និងធ្វើមិនបានល្អ។

ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ នៅ​កីឡដ្ឋាន Camp Nou កាល​ពី​យប់​ថ្ងៃ​ពុធ ដោយ​ក្រុម Barcelona ត្រូវទៅលេងនៅក្របខណ្ឌ Europa League ប្រសិនបើគេចាញ់នាពេលនោះ។  

លទ្ធផលស្មើផ្តល់ឱ្យពួកគេនូវឱកាសតិចតួចក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ប៉ុន្តែ Asllani អាចធ្វើឱ្យក្តីសង្ឃឹមទាំងនោះរលាយនៅប៉ុន្មាននាទីចុងក្រោយនៃការប្រកួត។

Lautaro Martinez រត់ទៅចូលតំបន់ការពាររបស់ Barcelona ហើយបញ្ជូនបាល់ទៅ Asslani។ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានអូសបាល់ទៅមុខហើយស៊ុតមួយទល់មួយជាមួយ Marc-Andre ter Stegen។

កីឡាករ Inter ម្នាក់បានរត់ចូលទៅក្នុងប្រអប់ ដោយផ្តល់ឱ្យ Asslani នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីរកគ្រាប់បាល់។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បន្ត​រត់​​ ហើយស៊ុតបុកអ្នកចាំទី Stegen។

ក្នុងពេលនោះ ប្រសិនបើ Asslani បញ្ជូនបាល់អោយមិត្តរួមក្រុម នោះ Inter នឹងទទួលបាន ៣ ពិន្ទុ ហើយ Barcelona អស់ឱកាសឡើងបន្តត្រឹមពេលនោះតែម្តង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT