Xavi ​៖ ​Champions League ​ពិត​ជា​ឃោ ឃៅ​សម្រាប់ Barcelona ​ពេក​ហើយ​

​លោក Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​ពាន​រង្វាន់ UEFA Champions League ​ហាក់​បី​ដូចជា​ឃោ ឃៅ​មែនទែន​សម្រាប់​ក្រុម​លោក​នា​រដូវ​កាល​នេះ​។

​ក្រុម Barcelona ​លេង​ស្មើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ​៣-៣ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៤​កន្លង​ទៅ​នេះ ដែល​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​៤​ប្រកួត។ ​ដោយសារ​តែ​សល់​២​ប្រកួត​ទៀត​បញ្ចប់​ក្នុង​ពូល ​ហើយ​លទ្ធផល​ពិន្ទុ​តិច​នេះ​ទៀត ​នឹង​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ប្រឈម​ខ្លាំង​ក្នុង​ការ​ធ្លាក់​ទៅ​លេង​នៅ​ក្របខណ្ឌ Europa League ​មិន​ខាន។ ​

​លោក Xavi ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទង​នឹង​ការ​ប្រកួត​ខាង​លើ​ថា​៖ “Champions League ​នេះ​ពិត​ជា​ឃោ ឃៅ​ចំពោះ​យើង​ណាស់។ ​តង់​ទី​១​យើង​លេង​ល្អ ប៉ុន្តែ​តង់​ទី​២​យើង​បង់បោះ​ឱកាស​ចោល​ច្រើន។ ​គ្រាប់​ទី​១​និង​ទី​២​សុទ្ធ​តែ​ជា​កំហុស​នៅ​តំបន់​ការពារ។ ​គ្រាប់​ទី​១​ធ្វើ​ឱ្យ​យើង​បាត់បង់​តុល្យភាព ​ហើយ​គ្រាប់​ទី​២​មិន​សម​កើត​ឡើង​ទេ​សម្រាប់​កម្រិត​លេង​របស់​យើង។ ​វា​ឃោ ឃៅ​សម្រាប់​យើង​តាំង​ពី​នៅ Munich ​បន្ទាប់​មក Milan ​ហើយ​នៅ​ថ្ងៃ​នេះ​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT