ម៉ាឡេស៊ី ហាក់ដូចបន្ថែមក្បាច់ហ្វឹកហាត់ប្លែក មុនជួបកម្ពុជា ម្តងទៀតនៅ Suzuki Cup

ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និង កម្ពុជា កំពុងធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមខ្លួនមុនប៉ះគ្នាក្នុងប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup 2018 នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនេះ ។ក្រឡែកទៅមើលការហ្វឹកហាត់របស់ម៉ាឡេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Tan Cheng Hoe បានដឹកនាំកីឡាករទាំង ២៦រូប ធ្វើការហ្វឹកហាត់ក្បាច់ពិសេសមួយគឺ លំហាត់ប្រាណ Yoga ( ពត់ខ្លួន ) ជាផ្នែកមួយនៃការហ្វឹកហាត់ពេញលេញ ។ សូមមើលរូបខ្លះៗនៃការហ្វឹកហាត់របស់ពួកគេ៖

គួររំលឹកថា ម៉ាឡេស៊ី ទើបតែបានយកឈ្នះ កម្ពុជា ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីខែកញ្ញា កន្លងទៅ ខណៈគិតត្រឹមខែតុលានេះ ក្រោយការចេញបំរែបំរួលរបស់ FIFA Ranking បានបង្ហាញឱ្យឃើញថា ម៉ាឡេស៊ី បានឡើងមួយលេខ មកនៅពីលើកម្ពុជា (១៧០) វិញហើយ ពោលគឺ ១៦៩ ។

សំបុត្រនឹងចាប់ផ្តើមលក់នៅថ្ងៃ ២៩/១០/២០១៨ ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅពហុកីឡដ្ឋានជាតិ សម្រាប់កៅអីប្រភេទ ១ តម្លៃ ១២,០០០រៀល និង ប្រភេទ ២ តម្លៃ ៦,០០០រៀល ៕

  • ម៉ាឡេស៊ី ហាក់ដូចបន្ថែមក្បាច់ហ្វឹកហាត់ប្លែក មុនជួបកម្ពុជា ម្តងទៀតនៅ Suzuki Cup