Graeme Souness៖ Cristiano Ronaldo ល្អជាង Lionel Messi ប៉ុន្តែអ្នកទាំងពីរល្អជាង Diego Maradona

Ronaldo បាន​បង្កើត​ភាព​អស្ចារ្យ​មិន​គួរ​ឱ្យ​ជឿ​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​ទល់​នឹង Everton កាល​ពី​ចុង​សប្តាហ៍​មុន និងឈានដល់គ្រាប់ទី ៧០០ សម្រាប់ក្លឹបក្នុងអាជីពរបស់គាត់។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីនៅ Sporting CP, Man United, Real Madrid និង Juventus កំឡុងពេលអាជីពបាល់ទាត់របស់គាត់។

គាត់ពិតជាធ្វើបានល្អក្នុងលីគធំៗទាំងបីនៅទូទាំងទ្វីបអឺរ៉ុប ហើយ Souness ជឿថាវាគ្រប់គ្រាន់ហើយសម្រាប់ហេតុផលដើម្បីគាត់ពេញចិត្ត Ronaldo ជាង Messi។ ប៉ុន្តែ​វីរបុរស​ Liverpool ​រូបនេះ បាន​ចាត់​ទុក​ថា​ពួកគេ​ទាំង​ពីរ​ល្អ​ជាងវីរបុរស Diego Maradona។

បុរសវ័យ ៦៩ ឆ្នាំរូបនេះបានលើកហេតុផងគាំទ្រអំណះអំណាងរបស់គាត់ ដោយលើកឡើងថា Ronaldo បានបញ្ជាក់ពីភាពជោគជ័យរបស់គាត់នៅទូទាំង Premier League, La Liga និង Serie A។

គាត់ក៏បានអះអាងដែរថា Messi ហាក់ពិបាក នៅក្នុង Ligue 1 ចាប់តាំងពីផ្លាស់ទៅ Paris Saint-Germain ពី Barcelona៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT