ខ្សែ​ការពារ Mohamed Khan ​របស់​វិសាខា ​នឹង​ចាកចេញ​ពី​កម្ពុជា​ហើយ​

​ខ្សែ​ការពារ Mohamed Khan ​បាន​ប្រកាស​ពី​ការ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ ​បន្ទាប់​ពី​កុងត្រា​របស់​គេ​ផុត​កំណត់​ជាមួយ​ក្រុម​វិសាខា។

Khan ​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់​ដែល​ធ្លាប់​ជួយ​ក្រុម​វិសាខា​រក​បាន​គ្រាប់​បាល់​ក្នុង​ពាន​រង្វាន់ AFC Cup 2022 ​កន្លង​ទៅ​ផង​ដែរ។ តែ​ដោយសារ​កុងត្រា​របស់​គេ​អស់​នៅ​ត្រឹម​នេះ ​ទើប​ខ្សែ​ការពារ​រូប​នេះ​បាន​ប្រកាស​ពី​ការ​ចាកចេញ​របស់​ខ្លួន​តែ​ម្ដង។ ​អតីត​កីឡាករ​របស់​ទ័ព​រូប​នេះ ​និយាយ​ថា​៖ “សួស្ដី​ទាំង​អស់​គ្នា ​ពេល​នេះ​ខ្ញុំ​សូម​ប្រាប់​គ្រប់​គ្នា​ថា​ខ្ញុំ​នឹង​ចាកចេញ​ពី​កម្ពុជា​ហើយ ​ព្រោះ​អស់​កុងត្រា។ ៤​ឆ្នាំ​នៅ​ទី​នេះ ​ពិត​ជា​ស្រស់​ស្អាត។ ​ខ្ញុំ​ពិត​ជា​សោកស្ដាយ​ដែល​ត្រូវ​ចាកចេញ ​ហើយ​ក៏​សង្ឃឹម​ថា​នឹង​អាច​ត្រលប់​មក​វិញ​នៅ​ពេល​ខាង​មុខ​ផង​ដែរ”។

​រំលឹក​ថា​កីឡាករ​ខាង​លើ​មក​លេង​នៅ​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ដោយ​កាល​នោះ​លេង​ឱ្យ​ទ័ព។ ​នៅ​ឆ្នាំ​២០២០ ​រូបគេ​ក៏​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម​វិសាខា​ទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT