ត្រឡប់មកហ្វឹកហាត់វិញ តែ Kante បង្ហាញអាការៈរបួសមួយផ្សេងទៀត

Graham Potter បារម្ភថា N’Golo Kante បានរងរបួសមួយផ្សេងទៀត ខណៈដែលអ្នកចាត់ការក្រុម Chelsea បង្ហើបថាខ្សែបម្រើ “បង្ហាញអាការៈក្នុងពេលហ្វឹកហាត់” មុនពេលការប្រកួត Champions League ជាមួយ AC Milan។

កីឡាករសញ្ជាតិបារាំងវ័យ ៣១ ឆ្នាំរូបនេះមិនបានលេងតាំងពីពាក់កណ្តាលខែសីហាមកម្ល៉េះ បន្ទាប់ពីរបួសសរសៃពួរ ហើយ Potter សង្ឃឹមថាគេនឹងត្រឡប់មកជួយក្រុមវិញក្នុងពេលឆាប់ៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីយប់ថ្ងៃច័ន្ទ គាត់បានបង្ហើបថា បុគ្គលិកពេទ្យរបស់ Chelsea កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត បន្ទាប់ពី Kante បានសម្រាកក្នុងការហ្វឹកហាត់។

Potter បាននិយាយថា “យើងកំពុងរង់ចាំលទ្ធផលតេស្តរបស់ N’Golo – គាត់បង្ហាញអាការៈក្នុងពេលហ្វឹកហាត់ ដូច្នេះយើងកំពុងរង់ចាំព័ត៌មាននោះ។ វា​ពិត​ជា​មិន​ល្អ​ទេ ហើយ​វា​ជា​ការ​ខក​ចិត្ត​សម្រាប់​គាត់ និង​សម្រាប់​យើង។ យើង​ត្រូវ​រង់​ចាំ​មើល​ពីទំហំរបួសរបស់គេឆាប់ៗនេះ”៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT