Real Madrid ចង់បាន Erling Haaland មកជំនួស Karim Benzema

Real Madrid ដាក់គោលដៅនាំយក Erling Haaland ជាអាទិភាពទីមួយ ដើម្បីជំនួស Karim Benzema ក្នុងឆ្នាំ ២០២៤។

ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះមានទម្រង់លេងដ៏ល្អឥតខ្ចោះសម្រាប់ក្រុម Manchester City ក្នុងរដូវកាលនេះ ប៉ុន្តែមួយរយៈចុងក្រោយនេះ ម្ចាស់ជើងឯក LaLiga បង្ហាញពីការចង់បានខ្សែប្រយុទ្ធរូបនេះមកជំនួសតំណែង Benzema នាឆ្នាំ ២០២៤ ទោះបីជាលោក Pep​ បដិសេធចំពោះលក្ខណ្ឌផ្តាច់កុងត្រានៅឆ្នាំ ២០២៤ បែបនេះក៏ដោយក្តី។

Benzema បានរីករាយនឹងការចាប់ផ្តើមនារដូវកាល ២០២២-២៣ ហើយបន្ទាប់ពីបានចុះហត្ថលេខាលើលក្ខខណ្ឌថ្មីនៅ Santiago Bernabeu កាលពីរដូវកាលមុន ការពិភាក្សាកំពុងបន្តសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះដើម្បីបន្តស្នាក់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញរយៈពេលមួយឆ្នាំទៀត។

រហូតមកដល់ពេលនោះ វាហាក់ដូចជាក្រុមរបស់លោក Carlo Ancelotti ដាក់ការតាមដានយ៉ាងដិតដល់លើកីឡាករសញ្ជាតិន័រវេស ទោះបីជាមិនទាន់មានគោលដៅច្បាស់លាស់ណាមួយលេចឡើងក៏ដោយ ខណៈដែលការចាប់អារម្មណ៍លើ Kylian Mbappe ហាក់នៅទ្រឹង ចាប់តាំងពីគេបានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹប Paris Saint-Germain នៅរដូវក្តៅនេះ៕

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT