Messi ​នឹង​មិន​អាច​លេង​ទល់ Benfica ​បាន​ទេ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​មិន​អាច​ចូល​លេង​ជួយ​ក្រុម PSG ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Benfica ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​បាន​ទេ​។

​Messi ​ជា​អ្នក​រក​បាន​១​គ្រាប់​ឱ្យ PSG ក្នុង​ការ​ប្រកួត​ទល់​ក្រុម Benfica ​កាល​ពី​សប្ដាហ៍​មុន​នៅ​ជើង​ទី​១។ ស្រប​ពេល​នៅ​ជើង​ទី​២​នេះ ​នឹង​មិន​មាន​វត្ដមាន​របស់​កីឡាករ​អាហ្សង់ទីន​នេះ​ទៀត​ទេ ដោយ​សារ​តែ​បញ្ហា​របួស​សរសៃ​ពួរ​របស់​គេ​នៅ​មិន​ទាន់​អាច​ជា​សះស្បើយ​ទាល់​ពេល​វេលា។ ​ដូច្នេះ PSG ​នៅ​តំបន់​ខាង​លើ​សល់​ប្រយុទ្ធ​សំខាន់​២​នាក់​ដដែល​គឺ Neymar ​និង Mbappe ​។

​ការ​ប្រកួត​ទល់ Benfica ​នៅ​រាត្រី​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​អ្នក​មាន​បារាំង​មួយ​នេះ ព្រោះ​ថា​ពួកគេ​មាន​ពិន្ទុ​ស្មើ​គ្នា​តែ​ម្ដង ឆ្លង​កាត់​៣​ប្រកួត ​មាន​៧​ពិន្ទុ​ដូច​គ្នា។ ស្រប​ពេល​ក្នុង​ពូល​នេះ​ដែរ ​នៅ​មាន​ក្រុម​ខ្លាំង​មួយ​ទៀត​ដែល​ប្រជែង​ដែរ​នោះ​គឺ Juventus ​នៅ​លេខ​៣ ​ទើប​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT