Xavi ផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់កូនក្រុមមុនប៉ះ Inter Milan

គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez បានជំរុញឱ្យក្រុមរបស់គាត់រិះគន់ខ្លួនឯង និងសម្លឹងមើលការកែលម្អមុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Inter Milan។

Barcelona នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមអ៊ីតាលី Inter Milan នៅ Spotify Camp Nou ក្នុងជំនួប UEFA Champions League នៅថ្ងៃពុធ ទី១២ ខែតុលានេះ។ ប្រសិនបើពួកគេបរាជ័យក្នុងការឈ្នះ នោះក្រុមរបស់ Xavi នឹងប្រឈមមុខកាន់តែខ្លាំងក្នុងការធ្លាក់ត្រឹមវគ្គចែកពូលនេះ។

បន្ទាប់​ពី​យក​ឈ្នះ ១-០ ទល់​នឹង Celta Vigo ក្នុង​ក្រប​ខ័ណ្ឌ La Liga នៅ​ថ្ងៃ​អាទិត្យ ទី៩ ខែ​តុលា ក្រុម Barcelona ទទួលបាន ៣ពិន្ទុ ប៉ុន្តែបានបង្កើតឱកាសជាច្រើនទៅអោយក្រុម Celta ដែលជាសំណាង អ្នកចាំទីអាចរក្សា Clean Sheet បានល្អ។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត Xavi បាន​ចេញ​សារ​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កាន់​កូនក្រុម​របស់​ខ្លួន ហើយ​បាន​និយាយថា៖

“វាជាជ័យជំនះដ៏ល្អមួយ ប៉ុន្តែពួកយើងត្រូវតែជាក្រុមនៃ ៣០នាទីដំបូង។ តទៅមុខទៀត ប្រសិន​បើ​យើង​លេង​ដូច​ដែល​យើង​បាន​លេង​ក្នុង​តង់​ទី​ពីរ​នៅ​ថ្ងៃ​នេះ វា​នឹង​ពិបាក​ក្នុង​ការ​យក​ឈ្នះ​ក្រុម Inter”។

អ្នក​ចាត់​ការ​ក្លឹប Barcelona បាន​បន្ត​ថា៖

“យើងត្រូវតែកែលម្អ យើងត្រូវតែរិះគន់ខ្លួនឯង។ តង់ទីមួយគឺល្អ ថាមពលក្នុងការលេងល្អ យើងបង្កើតឱកាសច្រើន ហើយយើងគ្រប់គ្រងការប្រកួត”។

Xavi សរុបមកវិញ៖

“យើងលេង​មិនបាន​ល្អ​ទេ​នៅ​តង់​ទី​ពីរ។ យើងអនុញ្ញាតឱ្យ Celta ដាក់សម្ពាធ។ ប្រហែលជាពួកយើងអស់កម្លាំង។ តាមចិត្តសាស្រ្ត យើងបានធ្លាក់ទឹកចិត្ត ហើយពួកគេមានឱកាសច្បាស់ៗពីរ ឬបីដង នៅពេលវាយបក៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT