Joan Laporta៖ ពួកយើងនឹងសាងសង់រូបសំណាករបស់ Leo Messi នៅខាងក្រៅកីឡដ្ឋាន Camp Nou

ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថាក្លឹបគ្រោងនឹងសាងសង់រូបសំណាករបស់វីរបុរស Barcelona កីឡាករ Lionel Messi នាពេលអនាគត។

Messi វ័យ ៣៥ ឆ្នាំបានចាកចេញពីក្លឹបកុមារភាពរបស់គាត់កាលពីរដូវក្តៅមុន បន្ទាប់ពីក្លឹបយក្សកាតាឡានមិនអាចបន្តកុងត្រារបស់គាត់បានដោយសារបញ្ហាហិរញ្ញវត្ថុ។ ក្រោយមកគាត់បានចូលរួមជាមួយ PSG ដោយមិនមានតម្លៃខ្លួនមុនរដូវកាល ២០២១-២២ ហើយបានជួយក្លឹបថ្មីរបស់គាត់លើកពាន Ligue 1 ក្នុងយុទ្ធនាការដំបូងរបស់គាត់។

បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងអោយក្លឹប Barcelona ក្នុងឆ្នាំ ២០០៤ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យកាលរូបនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លឹបជាមួយនឹង ៦៧២ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៧៨ ដង។ គាត់ក៏បានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ដ៏អស្ចារ្យចំនួន ៣៥ រួមទាំងពានរង្វាន់ La Liga ចំនួន ១០ និងពានរង្វាន់ UEFA Champions League ចំនួន ៤។

ថ្លែងនៅឯមហាសន្និបាតរបស់ Barcelona លោក Laporta បានបញ្ជាក់ថាក្រុម La Liga មួយនេះនឹងសាងសង់រូបសំណាក Messi ដើម្បីជាការគោរពដល់កីឡាករអាហ្សង់ទីនរូបនេះ។ គាត់បាននិយាយតាមរយៈ GOAL ថា៖

“យើងនឹងសាងសង់រូបសំណាក Leo Messi នៅខាងក្រៅកីឡដ្ឋាន Camp Nou។ ពួកយើងបានសម្រេចចិត្តរួបហើយ”៕

ប្រភព៖​ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT