ប្រជែង​គ្នា​ខ្លាំង! ​៤​ក្រុម​នៅ​លីគ​២ ​ពិន្ទុ​ស្មើ​គ្នា ​ឆ្លង​កាត់​សប្ដាហ៍​ទី​១៩​

​ឆ្លង​កាត់​ការ​ប្រកួត​សប្ដាហ៍​ទី​១៩​មក ​នៅ​ក្របខណ្ឌ​លីគ​លំដាប់​ទី​២​របស់​កម្ពុជា ​កំពុង​ប្រជែង​គ្នា​ខ្លាំង​មែនទែន ពោល​គឺ​ក្រុម​ចំនួន​៤​ឯ​ណោះ​ដែល​កំពុង​មាន​ពិន្ទុ​ស្មើ​គ្នា​ទៅ​ហើយ។

​កោះ​កុង, ​ISI Dankor Senchey , អគ្គិសនី​កម្ពុជា ​និង​នគរបាល​ជាតិ ​ជា​ក្រុម​ទាំង​៤​ដែល​មាន​៤២​ពិន្ទុ​ស្មើ​គ្នា​តែ​ម្ដង ឆ្លង​កាត់​១៩​ប្រកួត​មក​នេះ។ ​លទ្ធផល​នេះ​ដែរ​​កើត​ឡើង ​ក្រោយ​ពី​ក្រុម​កោះកុង ​ទើប​តែ​ទម្លាក់​ក្រុម​អគ្គិសនី​កម្ពុជា​ពី​កំពូល​តារាង​បាន​ក្នុង​លទ្ធផល ​៣-១ ​កាល​ពី​ម្សិលមិញ​នេះ។ ​ខណៈ​ដែល​លទ្ធផល​ចាញ់​របស់​អគ្គិសនី ​ធ្វើ​ឱ្យ​ការ​ប្រជែង​គ្នា​ដើម្បី​យក​ជើង​ឯក​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​តែ​ម្ដង។ ​

​ស្រប​ពេល​ក្រុម ​ISI Dankor Senchay ​វិញ ​មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង​ដែរ​នេះ​ក៏​ព្រោះ​តែ​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​ក្នុង​លទ្ធផល ៣-០ ​ផង​ដែរ​នៅ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ។ ងាក​ទៅ​ក្រុម​មួយ​ទៀត​ដែល​កំពុង​ប្រជែង​ដែរ​នោះ ​គឺ​ក្រុម​នគរ​បាល់​ជាតិ​វិញ ​យក​ឈ្នះ​លើ​ក្រុម​បន្ទាយ​មាន​ជ័យ​ដល់​ទៅ ៦-០ ​ឯ​ណោះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT