​ក្រុម​កាយ​វប្បកម្ម​កម្ពុជា ​ទទួល​បាន​មេដាយ​៣​គ្រឿង​ពី​ការ​ប្រកួត​អន្ដរជាតិ​

​ក្រុម​កាយ​វប្បកម្ម​កម្ពុជា ​ទទួល​បាន​មេដាយ​ប្រាក់​២​គ្រឿង ​និង​សំរឹទ្ធិ​១​គ្រឿង ពី​ការ​ប្រកួត​ International Federation of Bodybuilding and Fines(IFBB) នៅប្រទេស​ហ្វីលីពីន ។

​កីឡាករ វី វុទ្ធី ជា​អ្នកដណ្តើម​បាន​មេដាយ​ប្រាក់២ ទាំង​២​នេះ ដោយ​គាត់ បានឈ្នះ​នៅលើ​​ប្រភេទ​វិញ្ញាសា Men physique40+ និងវិញ្ញាសា Bodybuilding40+ ចំណែក​មេដាយ​សំរឹទ្ធ​១​ទៀត រក​បាន​ដោយ​ កីឡាករ វីរ: នីរ៉ាយុទ្ធ លើប្រភេទវិញ្ញាសា Men Physique។

​ការ​ប្រកួតពាន​រង្វាន់ International Federation of Bodybuilding and Fines(IFBB) នេះ​មាន​កីឡាករ ចូលរួម​៤០០នាក់ មកពី៧០ប្រទេស ដែល​​ការ​ប្រកួត​ចាប់​ផ្តើម​កាល​ពីថ្ងៃទី៧ រហូតថ្ងៃទី៩ ខែតុលា​នេះ ហើយ​សម្រាប់ ​សំបូរ សុភ័ណ្ឌ, វីរៈ នីរ៉ាយុទ្ធ, វី វុទ្ធី ​និងគ្រូបង្វឹកលោក ​សំបូរ នន់ បាន​ទៅ​ចូលរួម​ជា​លក្ខណឯកជន ហេតុនេះ​ការ​ដណ្តើម​បាន​មេដាយ​នេះ មិនទទួលបាន​ប្រាក់រង្វាន់ពី​ក្រសួងអប់រំ យុវជន និង​កីឡា​​នោះ​ទេ។

​ចំពោះ​កីឡាករ សំបូរ សុភ័ណ្ឌ ​វិញ​មិន​បាន​ចូល​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នោះ​ទេ ប៉ុន្ដែ​លោក​នឹង​ចូល​ប្រកួត Open ​វិញ ដែល​ការ​ប្រកួត​នោះ​ជា​ប្រភេទ​លក្ខខណ្ឌ Pro ​ទាល់​តែ​អ្នក​ខ្លាំង​និង​មាន​បទ​ពិសោធ​ច្រើន​ទើប​ចូល​ប្រកួត​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT