ជម្រើស​ជាតិ​ថៃ ​មិន​ចង់​លេង​ជាមួយ​ឥណ្ឌូណេស៊ី​នៅ​ទឹក​ដី​ពួកគេ ព្រោះ​ខ្លាច…

​ក្រុម​ជម្រើស​ជាតិ​ថៃ ​មិន​ចង់​ទៅ​លេង​នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី​នោះ​ទេ ​ក្រោយ​ពី​មាន​ហេតុការណ៍​អ្នក​គាំទ្រ​ប៉ះ​ទង្គិច​គ្នា​ស្លាប់​រហូត​ដល់​១២៥​នាក់​កាល​ពី​ដើម​ខែ​កន្លង​ទៅ។ ​

​ក្រុម​ថៃ ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​ដែរ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF 2022 ​នៅ​ចុង​ឆ្នាំ​នេះ។ ​ដោយ​ការ​ប្រកួត​លេង​ដូរ​ដី​ផង​នោះ ​ក្រុម​ថៃ​ក៏​នឹង​ត្រូវ​ប៉ះ​ក្រុម​ឥណ្ឌូណេស៊ី​នៅ​ទឹក​ដី​របស់​ពួកគេ​ផង​ដែរ។ ​តែ​ពេល​នេះ ​ថៃ​ហាក់​ខ្លាច​ក្នុង​ការ​ទៅ​លេង​នៅ​ទី​នោះ​ហើយ ​ក្រោយ​ពី​មាន​ហេតុការណ៍​អ្នក​គាំទ្រ​ស្លាប់​រហូត​ដល់​ជាង​១០០​នាក់​នោះ។

​សហព័ន្ធ​បាល់ទាត់​ថៃ​បាន​ស្នើ​ដល់ AFF ​ដើម្បី​សម្រួល​និង​ធានា​ឱ្យ​បាន​សុវត្ថិភាព​សម្រាប់​កីឡាករ ​និង​អ្នក​គាំទ្រ​ថៃ​សិន ​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​កើត​ឡើង។ ដោយ​ភាគី​ថៃ ទាមទារ​ឱ្យ​ឥណ្ឌូណេស៊ី​រៀប​ចំ​រចនាសម្ព័ន្ធ​សុវត្ថិភាព​ឱ្យ​ល្អ​ជាង​នេះ។ ខណៈ​ដែល​រាល់​ដង ​ការ​ប្រកួត​នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី ​តិច​ក្ដី​ច្រើន​ក្ដី តែងតែ​មាន​ហេតុការណ៏​កើត​ឡើង​ជា​និច្ច៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT