Lampard ​ហៅ Ronaldo ​ថា​ជា​កីឡាករ​ល្អ​បំផុត ​អាច​ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន​

​លោក Frank Lampard ​​បាន​ហៅ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ថា​ជា​កីឡាករ​ល្អ​បំផុត ដែល​អាច​ចូល​ប្រកួត​ហើយ​អាច​កែប្រែ​លទ្ធផល​បាន​គ្រប់​ពេល​។

​Ronaldo ​ប្ដូរ​ចូល​នៅ​ពាក់​កណ្ដាល​តង់​ទី​១ ​ហើយ​ក៏​ជា​អ្នក​រក​បាន​១​គ្រាប់​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ​២-១ ​ផង​ដែរ។ ដោយ​នេះ​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​នៅ​ក្របខណ្ឌ Premier League ​រដូវ​កាល​នេះ ប៉ុន្ដែ​វា​ជា​គ្រាប់​បាល់​ទី​៧០០​ក្នុង​អាជីព​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​ផង​ដែរ។ គេ​ជា​កីឡាករ​ដំបូង​បំផុត​ដែល​រក​បាន​គ្រាប់​បាល់​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ។

​លោក Lampard ​មិន​សរសើរ Ronaldo ​មិន​បាន​នោះ​ទេ ចំពោះ​អ្វី​ដែល​គេ​បាន​សម្រេច​ក្នុង​អាជីព​ដែល​រក​បាន​គ្រាប់​បាល់​រហូត​ដល់​៧០០​គ្រាប់​បែប​នេះ។ ​អតីត​កីឡាករ Chelsea ​រូប​នេះ​បាន​និយាយ​ថា​៖ “គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​តែងតែ​ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន​។ ​យើង​មិន​គួរ​ប្រៀបធៀប​គាត់​និង Messi ​នោះ​ទេ ពួកគេ​ជា​កីឡាករ​អស្ចារ្យ​ដូច​គ្នា។ ​ចំនួន​គ្រាប់​បាល់​របស់​គាត់​បាន​បង្ហាញ​ច្បាស់​ពី​គាត់ យើង​មិន​គួរ​គិត​ច្រើន​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT