ភ្ញាក់ផ្អើល U17 ​ឡាវ ​បាន​កៅអី​ទៅ​លេង 2023 AFC U17

​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ក្រុម U17 ឡាវ ​ដែល​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ 2023 AFC U17 ​ក្រោយ​ពី​ប្រកួត​ជម្រុះ​តាម​ពូល​រួច​មក​។

​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​នេះ​ដែរ ​ក្រុម U17 ​ឡាន​នៅ​ពូល​ជាមួយ​ក្រុម​ជើង​ខ្លាំង​អ៊ីរ៉ង់ គីហ្សីស្ថាន ​និង​ហុងកុង។ ​តែ​ក្រុម​ជាប់​របង​កម្ពុជា​មួយ​នេះ ​មិន​បោះបង់​ឱកាស​នោះ​ទេ ត្បិត​អី​ប្រកួត​ទី​១​ពួកគេ លេង​ចាញ់​អ៊ីរ៉ង់ ​៣-០ ​មែន តែ​ប្រកួត​បន្ទាប់​យក​ឈ្នះ​ក្រុម​ហុងកុង ៥-០ ​ហើយ​ចុង​ក្រោយ​យក​ឈ្នះ​គីហ្សីស្ថាន​បាន ២-១ ​ទៀត។ ​ជាមួយ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល ​និង​មាន​គ្រាប់​បាល់​ចំណេញ​ក្នុង​ដៃ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម U17 ឡាវ ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ល្អ​បំផុត ​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ 2023 AFC U17 ​ផង​ដែរ។

 

​ជុំ​ចុង​ក្រោយ​យក​១៦​ក្រុម​ដើម្បី​ចូល​រួម​ប្រកួត ​ដោយ​ក្រុម​លេខ​១​តាម​ពូល​មាន ជប៉ុន ម៉ាឡេស៊ី កាតា អារ៉ាប់សាអូឌីត យ៉េម៉ែន វៀតណាម អូស្ត្រាលី តាជីគីស្ថាន អឺរ៉ុង និង​អូប៉េគីស្ថាន។ ​៦​ក្រុម​លេខ​២​ល្អ​បំផុត​ដែល​បាន​ឡើង​ទៅ​ដែរ​នោះ​មាន ​កូរ៉េ ចិន អាហ្វហ្គានីស្ថាន ឥណ្ឌា ថៃ ​និង​ឡាវ។ ការ​ប្រកួត​ជុំ​ចុង​ក្រោយ​លេង​នៅ​ថ្ងៃ​ទី​៣​ដល់​២០​ខែ​ឧសភា​ឆ្នាំ​២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT