Ronaldo ​រក​បាន​គ្រាប់​បាល់​ទី​៧០០​របស់​ខ្លួន​នៅ​យប់មិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​គ្រាប់​បាល់​ទី​៧០០​របស់​ខ្លួន​ហើយ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ២-១។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ Man Utd ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​បាន​ដោយ​២​គ្រាប់​នោះ​ចេញ​ពី Anthony ​១​គ្រាប់ ​និង Ronaldo ​១​គ្រាប់។ ​ដោយ​បន្ថែម​១​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត បាន​ធ្វើ​ឱ្យ CR7 ​រក​គ្រាប់​បាល់​បាន​សរុប​ដល់​ទៅ​៧០០​គ្រាប់​ហើយ​ក្នុង​អាជីព បើ​ទាំង​នៅ​ជម្រើស​ជាតិ​ទៀត។ ​នេះ​ជា​ចំនួន​បង្កើត​កំណត់ត្រា​អស្ចារ្យ​មួយ​ទៅ​ហើយ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​សម័យ​ទំនើប​នេះ​។

​ដោយ​៧០០​គ្រាប់​នោះ​ចេញ​ពី​ក្រុម Sporting ​ចំនួន​៥​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត ​ចេញ​ពី​ក្រុម Real Madrid ​៤៥០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣៨​ប្រកួត ​ជាមួយ​ក្រុម Juventus ​១០១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣៤​ប្រកួត ​និង​ក្រុម Man Utd ​១១៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​២៩៨​ប្រកួត។ ​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ គេ​រក​បាន​១១៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៩១​ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT