ធ្លាយ​ដំណឹង Sanchez ​ចង់​ចាកចេញ​ពី Man Utd ​ទៅ​លេង​នៅ PSG ​វិញ

Alexis Sanchez ​កំពុង​រង់​ចាំ​ការ​ស្នើ​សុំ​ទិញ​ខ្លួន​ពី សំណាក់​ក្រុម PSG ​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ក្រោយ​ពី​អស់​អារម្មណ៍​ជាមួយ​ក្រុម Manchester United ​ហើយ។

ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ខាង​លើ​កំពុង​តែ​ជួប​បញ្ហា​ច្រើន​មែនទែន ​ដោយសារ​តែ​ទម្រង់​លេង​របស់​ខ្លួន​មិន​ល្អ ​ធ្វើ​ឱ្យ​បាត់បង់​តួនាទី​ប្រយុទ្ធ​ជម្រើស​១១​នាក់​ដំបូង​ទៅ​ហើយ។ ជាមួយ​នឹង​ការ​មិន​សប្បាយ​ចិត្ត ​និង​អ្នក​ចាត់ការ Jose Mourinho ​ផង​នោះ ​កីឡាករ​ឈីលី​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​ចាកចេញ​ពី​ក្លឹប​នេះ​ទៅ​រក​ក្លឹប​ថ្មី​ហើយ។ ក្លឹប​១​ដែល Sanchez ​ចង់​ទៅ​លេង​បន្ដ​នោះ គឺ PSG ​ដែល​ជា​ក្រុម​អ្នក​មាន​មួយ​នៅ​បារាំង ​និង​ធ្លាប់​ចង់​បាន​រូបគេ​កាល​នៅ Arsenal ​។ គេ​រំពឹង​ថា​នឹង​មាន​ការ​ផ្ទេរ​ចេញ​បាន​សម្រេច​នៅ​ខែ​មករា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ម្ចាស់​អាវ​លេខ​៧ ​ទើប​តែ​ចូល​រួម​ជាមួយ Man Utd ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០១៨ ​ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​៥​សែន​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍​នៅ Old Trafford ​នេះ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT