ជិត​ដល់​ម៉ោង​ប្រកួត​ហើយ ជូន​ពរ U17 ​កម្ពុជា​ធ្វើ​បាន​ល្អ​ប៉ះ​អូស្ត្រាលី​

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៧​ឆ្នាំ ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អូស្ត្រាលី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFF U17 Asian Cup 2023 វគ្គ​ជម្រុះ​ពូល​ G ​ក្នុង​ប្រទេស​អូស្រ្តាលី​នៅ​ម៉ោង​៣:៣០​នាទី​ល្ងាច​នេះ​ហើយ​។​

​ក្រុម​អូស្ត្រាលី​ជា​ក្រុម​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ក្នុង​ពូល​នេះ ​ហើយ​ប្រកួត​ដំបូង​របស់​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ម៉ារីណា​ក្នុង​លទ្ធផល​ដល់​ទៅ ២៣-០ ​ឯ​ណោះ។ ​ស្រប​ពេល​ខាង​ក្រុម​កម្ពុជា​វិញ ​ប្រកួត​បើក​ឆាក​ដំបូង ពួកគេ​បាន​ចាញ់​ក្រុម​ចិន ​ក្នុង​លទ្ធផល ​៩-០ ​ដែរ។ ​តាម​លទ្ធផល​នេះ ​អាច​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម​កម្ពុជា ​នឹង​ត្រូវ​ធ្វើ​ការ​ពិបាក​មិន​ខាន ​ត្បិត​អី​ក្រុម អូស្ត្រាលី​ពិត​ជា​ខ្លាំង​ណាស់។

 

​យ៉ាងណាមិញ ​នេះ​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​ក្រុម​កម្ពុជា​មិន​ខាន ព្រោះ​នេះ​ជា​ប្រកួត​លក្ខណៈ​អន្ដរជាតិ​កម្រិត AFC ​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT