Haaland ​រក​បាន​ជាង​៩០​ម៉ឺន​ដុល្លារ​១​សប្ដាហ៍ ​ទាំង​ប្រាក់ Bonus ​នៅ Man City

​ខ្សែ​ប្រយុទ្ធ Earling Haaland ​រក​បាន​ជាង​៨០​ម៉ឺន​ផោន ឬ​ជាង​៩០​ម៉ឺន​ដុល្លារ​នៅ​ក្រុម Manchester City ​បន្ទាប់​ពី​រូបគេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​ដើម​រដូវ​កាល​នេះ​។

​Haaland ​ត្រូវ​ក្រុម Manchester City ​ទិញ​ចូល​ក្នុង​តម្លៃ​ខ្លួន​៥១​លាន​ផោន​ពី​ក្រុម Dortmund ​មក​។ ​តាំង​ពី​ផ្ទេរ​មក​លេង​នៅ​អង់គ្លេស​នេះ ​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រក​បាន​គ្រាប់​បាល់​ច្រើន​មែនទែន​ដល់​ទៅ​១៩​គ្រាប់​ទៅ​ហើយ​ឱ្យ​ក្រុម Man City ​ពោល​គឺ​ស៊ុត​មិន​ប្រណី​ជើង​នោះ​ទេ។ ដោយសារ​តែ​ជួយ​ក្រុម​បាន​យ៉ាង​ច្រើន​នេះ​ហើយ ទើប​បាន​ជា​រូបគេ​ទទួល​បាន​ប្រាក់ Bonus ​ពី​ក្លឹប​ច្រើន​មែនទែន។

​ជាក់​ស្ដែង​ប្រភព​នៅ​អង់គ្លេស​បាន​អះអាង​ថា Haaland ​មាន​ចំណូល​ជិត​៩០​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍។ ​ដោយ​ការ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន​នេះ​ដែរ ក៏​ព្រោះ​តែ​គេ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​នៅ​ក្លឹប​ទៅ​ហើយ ​និង​ថែម​ទទួល​បាន​ប្រាក់ Bonus ​ច្រើន​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT