Sevilla ​យក​លោក​ Sampaoli ​មក​ដឹក​នាំ​ក្រុម​ជំនួស Lopetegui

​ក្រុម Sevilla ​បាន​ធ្វើ​ការ​ប្រកាស​តែងតាំង​លោក Sampaoli ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ជំនួស​លោក Lopetegui ​ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង​កាល​ពី​ម្សិលមិញ​នេះ​។

​ក្រុម Sevilla ​បាន​ដេញ​លោក Lopetegui ​ចេញ​ពី​​តំណែង ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​ទាំង​នៅ La Liga ​និង​ក្របខណ្ឌ UEFA Champions League ​។ ​ការ​ប្រកាស​ដក​តំណែង​មិន​បាន​១​ថ្ងស​ផង ​ក្រុម Sevilla ​ក៏​រក​បាន​អ្នក​ចាត់ការ​ថ្មី​ទៅ​ហើយ គឺ​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន Sampaoli ​។ ​លោក​នឹង​មក​ដឹក​នាំ​ក្រុម​នេះ​រហូត​ដល់​ឆ្នាំ​២០២៤។ ​គ្រូ​បង្វឹក​រូប​នេះ ​ធ្លាប់​ដឹក​នាំ Sevilla ​ម្ដង​មក​ហើយ​នៅ​ឆ្នាំ​២០១៦-១៧ ​ហើយ​ក៏​ចាកចេញ​ពី​ក្រុម​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ។

​បុរស​វ័យ​៦២​ឆ្នាំ​នេះ ​ធ្លាប់​ដឹក​នាំ​ក្រុម​ច្រើន​ដែរ​ដូចជា Santos , Atletico Mineiro ​និង​ចុង​ក្រោយ​ដឹក​នាំ​ក្រុម Marseille ​កាល​ពី​រដូវ​កាល​មុន​នេះ​។ ​និយាយ​ការ​ដឹក​នាំ​ក្រុម Sevilla ​លើក​មុន​វិញ ​លោក​ជួយ​ក្រុម​នេះ​ឱ្យ​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​និង​បាន​ចំណាត់​ថ្នាក់​លេខ​៤​ផង​ដែរ​នៅ La Liga ​នា​រដូវ​កាល​នោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT