មុន​ប៉ះ Liverpool ​ក្រុម Arsenal ​លត់ Bodo ​៣-០ ​នៅ Europa League

​ក្រុម​កាំភ្លើង​ធំ Arsenal ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Europa League ​ដោយ​យក​ឈ្នះ​លើ​ក្រុម Bodo ​ក្នុង​លទ្ធផល ​៣-០។

​Eddie Nketiah, Rob Holding ​និង​ Fabio Vieira ​សុទ្ធ​តែ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ឱ្យ​ក្រុម Arsenal ​ក្នុង​ការ​ប្រកួត​នៅ​ពាន​រង្វាន់​លំដាប់​ទី​២​នៅ​អឺរ៉ុប។ ដោយ​នេះ​ជា​សញ្ញា​ល្អ​មួយ​ផង​ដែរ​សម្រាប់​ក្រុម​របស់​លោក Mikel Arteta ​ដែល​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Liverpool ​នៅ​ចុង​សប្ដាហ៍​នេះ​ទៀត។ ​ខណៈ​ដែល​កាំភ្លើង​ធំ ​ប៉ុន្មាន​ប្រកួត​មក​នេះ​ឈ្នះ​គ្រប់​ប្រកួត​ទៅ​ហើយ​ដែរ។

​លោក Arteta ​បាន​និយាយ​ថា​៖ “អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ទៅ​កីឡាករ គឺ​គ្រប់​ប្រកួត​សុទ្ធ​តែ​ពិបាក យើង​បាន​បង្កើត​ឱកាស​ច្រើន ​និង​ផ្ដល់​ឱ្យ​កីឡាករ​ដែល​សក្ដិសម​សម្រាប់​ចូល​លេង។ ​ខ្ញុំ​សប្បាយ​ចិត្ដ​ដែល​យើង​រក​បាន​៣​គ្រាប់ ​និង​រក្សា​សំណាញ់​ទី​បាន ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ទៀត​ថា​យើង​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត​សម្រាប់​ការ​ប្រកួត​ខាង​មុខ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT