Ronaldo ​ប្រឹង​ណាស់ ប៉ុន្តែ​មិន​អាច​មាន​ឱកាស​រក​គ្រាប់​ទេ​នៅ​យប់មិញ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​មាន​ឱកាស​ដើម្បី​ស៊ុត​ច្រើន​ជើង​ដែរ​នៅ​យប់មិញ​នេះ ​ប៉ុន្តែ​គេ​នៅ​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League។

​ក្រុម​បិសាច​ក្រហម Man Utd ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Omonia Nicosia ​បាន​ក្នុង​លទ្ធផល ​៣-២ នៅ​យប់មិញ​នេះ ​ក្រោយ​ពី​ត្រូវ​ក្រុម​គេ​មិន​សូវ​ស្គាល់​ឈ្មោះ​នេះ​នាំ​មុខ​នៅ​តង់​ទី​១។ ​ខណៈ​ដែល​ក្នុង​ការ​ប្រកួត​នេះ Ronaldo ​បាន​ខិតខំ​មែនទែន​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់ ​ប៉ុន្តែ​ជាក់​ស្ដែង​សំណាង​មិន​នៅ​ខាង​គេ​ឡើយ ពោល​គឺ​បុក​របា​ទី ​និង​បុក​ខ្សែ​ការពារ​រហូត​។

​មួយ​វិញ​ទៀត​នា​រដូវ​កាល​នេះ CR7 ​ទើប​រក​បាន​១​គ្រាប់​គត់​ឱ្យ​ក្រុម Man Utd ​ហើយ​គេ​ក៏​កំពុង​រង់ចាំ​ឱកាស​ដើម្បី​រក​បាន​គ្រាប់​បាល់​បង្គ្រប់​ចំនួន​៧០០​គ្រាប់​ក្នុង​អាជីព​ផង​ដែរ។ ការ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​បែប​នេះ​ហើយ ទើប​បាន​ជា​អ្នក​ចាត់ការ Erik ten Hag ​មិន​សូវ​ដាក់​ឱ្យ​លេង​នោះ​ទេ​នៅ​លីគ​អង់គ្លេស៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT