Jack Grealish៖ អ្នកចាំទី Copenhagen ប្រាប់គាត់ថា Erling Haaland មិនមែនជាមនុស្សទេ

Jack Grealish បង្ហាញថាអ្នកចាំទីរបស់ FC Copenhagen បានប្រាប់គាត់ថា Erling Haaland មិនមែនជាមនុស្សទេ បន្ទាប់ពីគាត់បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតឈ្នះ ៥-០ នៅ Champions League របស់ Manchester City។

Kamil Grabara អ្នកចាំទីរបស់ Copenhagen ពិតជាបានបង្ហាញទម្រង់លេងយ៉ាងល្អនៅកីឡដ្ឋាន Etihad ហើយវាអាចនឹងធ្លាយគ្រាប់បាល់ជាច្រើនទៀត ប្រសិនបើគាត់មិនបានជួយសង្គ្រោះបាល់បានល្អនោះទេ។

ប៉ុន្តែកីឡាករប៉ូឡូញរូបនេះ មានការងឿងឆ្ងល់ជាខ្លាំងចំពោះការបញ្ចប់ទីដ៏សាហាវរបស់ Haaland ដោយប្រាប់ Grealish ថា “គាត់មិនមែនជាមនុស្សទេ” បន្ទាប់ពីកីឡាកររូបនេះបំប៉ោងសំណាញ់ទីរបស់ខ្លួន។

Grealish បានប្រាប់ BT Sport ពី Haaland ថា “វាពិតជាមិនគួរឱ្យជឿសោះ​ និយាយដោយស្មោះត្រង់។ ខ្ញុំមិនដែលបានឃើញអ្វីនៅក្នុងជីវិតរបស់ខ្ញុំដូចគាត់នោះទេ”៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT