Oliver Kahn សារភាពថា Bayern Munich ពិតជាធ្លាប់បានពិភាក្សាគ្នាបន្តិចបន្តួចដែរលើការផ្ទេរ Ronaldo

លោក Oliver Kahn បាននិយាយថា Bayern Munich បានពិភាក្សាគ្នាតិចតួចដែរលើការចុះហត្ថលេខាលើ Cristiano Ronaldo នៅរដូវក្តៅមុន។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានស្នើរសុំក្លឹបបិសាចក្រហម Man United ចាកចេញមុនរដូវកាលដោះដូរកីឡាករមុន ហើយក៏បានខកខានដំណើរទេសចរណ៍មុនបើករដូវកាលរបស់បិសាចក្រហមដោយសារតែហេតុផលផ្ទាល់ខ្លួន។

Ronaldo វ័យ ៣៧ បានបន្តស្នាក់នៅ Man United បន្ទាប់ពីការផ្ទេរទៅកាន់ក្លឹបថ្មីមិនបានសម្រេច ទោះបីជាពេលនោះ Bundesliga អាចមានលទ្ធភាពក៏ដោយ។

ថ្លែងទៅកាន់ Bild លោក Kahn នាយកប្រតិបត្តិរបស់ Bayern បាននិយាយថា “យើងបានពិភាក្សាខ្លះៗអំពីលទ្ធភាព Ronaldo ផ្ទេរមក Bayern ហើយ Dortmund ប្រហែលជាបានពិភាក្សាគ្នាដែរ។

“យើងក៏ឃើញពីផលវិជ្ជមានដ៏ធំសម្រាប់ Bundesliga ផងដែរ។

“ជា​ការ​ពិត​ណាស់ តារា​ឆ្នើម​ដូច Ronaldo ជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពីមហាជនមកកាន់លីគអាល្លឺម៉ង់។

“គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតនៃទសវត្សរ៍ចុងក្រោយនេះ។ ប៉ុន្តែយើងបានច្រានចោលយ៉ាងឆាប់រហ័សទៅវិញ”៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT