CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Golden Deer

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Golden Deer។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Golden Deer ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងជាង ១ ឆ្នាំកន្លះ និងមានសមាជិកសរុប ១៨ នាក់។ តំណាងក្រុម លោក រុន ហុង បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនរបស់យេីង ឆ្លៀតពេលវេលាដ៏មានតម្លៃពីការសិក្សា និងការងារ ងាកមកចូលរួមលេងកីឡា ហើយជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលសង្គមមិនទទួលស្គាល់ រួចចំពោះឆន្ទៈក្រុមទៅថ្ងៃអនាគត ប្រសិនអាចពួកយើងនៅបន្តសហការគ្នាបានល្អ នោះនឹងវិវត្តឆ្ពោះទៅការប្រកួតប្រជែងនៅកម្រិតក្លឹបពាក់កណ្តាលអាជីព បើអាចមានលទ្ធភាព។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តំណាងឲ្យក្រុមទាំងមូល ខ្ញុំពិតជាមានការអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតសំលៀកបំពាក់ដល់ក្រុមខ្ញុំ ហើយក៏សូមជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនឡើងទៅមុខជារៀងរហូត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT