Hun Sen Cup ​ជើង​ទី​១ ​បឹង​កេត​លត់​អគ្គិសនី​បាន​ដល់​ទៅ ​៣-០

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​ជើង​ទី​១​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ល្ងាច​ម្សិលមិញ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​បឹង​កេត​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-០ ​និង​ក្រុម​វិសាខា​វិញ ​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​បាន ២-១។

​បឹង​កេត​បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​នៅ​កីឡដ្ឋាន Cambodia Airway ​ផុយ​ៗ​ដល់​ទៅ ៣-០ ​ដោយ​៣​គ្រាប់​នោះ​រក​បាន​ដោយ ​សេត រ៉ស៊ីប​១​គ្រាប់ ​និង​ម៉ាត់ នូរុណ​២​គ្រាប់។ ​ការ​ចំណេញ​ដល់​ទៅ​៣​គ្រាប់​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​ក្រុម​បឹង​កេត​មាន​ទឹក​មាត់​លេប​ច្រើន​ក្នុង​ការ​លេង​នៅ​ជើង​ទី​២​ខាង​មុខ​នេះ​ផង​ដែរ។ ដោយ​ឡែក​មួយ​គូ​ទៀត ​វិសាខា ​បន្ដ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ក្នុង​លទ្ធផល ​២-១។ ​

​ការ​ប្រកួត​ជើង​ទី​២​នៃ​ពាន​រង្វាន់​ខាង​លើ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​តុលា​ឆ្នាំ​២០២២​ខាង​មុខ។ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ប្រសិន​បើ​ក្រុម​លេង​ស្មើ​គ្នា ​និង​តម្រូវ​ឱ្យ​ថែម​១៥​នាទី​២​ដង ​មុន​ឈាន​ដល់​ការ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT