Messi ​ស៊ុត​ស្អាត​ណាស់ តែ​សោកស្ដាយ​មិន​អាច​ឈ្នះ Benfica ​បាន​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​ស៊ុត​១​គ្រាប់​ឱ្យ​ក្រុម PSG ​កោង​ចូល​ទី​យ៉ាង​ស្អាត ប៉ុន្ដែ​គួរ​ឱ្យ​សោកស្ដាយ​ពួកគេ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម Benfica ​បាន​នោះ​ទេ​ក្នុង​ពាន​រង្វាន់ UEFA Champions League។

​ក្រុម PSG ​លេង​ឈ្នះ​រហូត​កន្លង​មក ប៉ុន្តែ​ប្រកួត​ទល់​ក្រុម Benfica ​នៅ​យប់មិញ​នេះ ពួកគេ​មិន​អាច​យក​បាន​៣​ពិន្ទុ​នោះ​ទេ។ ​Messi ​បើក​ឆាក​១​គ្រាប់​បាន​មុន ​ដោយ​ស៊ុត​កោង​បញ្ចូល​ទី​យ៉ាង​ស្អាត ប៉ុន្តែ​ក៏​ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់​បាល់​ស្មើ​វិញ​បាន​ផង​ដែរ​មុន​ចប់​តង់​ទី​១។ ​ខណៈ​ដែល​តង់​ទី​២ ​ក្រុម​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ទៀត​ទេ ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​នេះ ១-១ ។

​ជាមួយ​លទ្ធផល​នេះ​ដែរ ឆ្លង​កាត់​៣​ប្រកួត ​ក្រុម PSG ​នៅ​លេខ​១ ​និង​ក្រុម Benfica ​នៅ​លេខ​២ ​មាន​ពិន្ទុ​៧​ដូច​គ្នា។ ​ក្រុម​លេខ​៣ Juventus ​មាន​៣​ពិន្ទុ ​និង​ក្រុម Maccabi Haifa ​មាន​០​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT