កាន់​តែ​ល្អ​ឡើង! Chelsea ​លត់​ក្រុម AC Milan ​៣-០ នៅ UCL ​

​ក្រុម​តោ​ខៀវ Chelsea ​កាន់​តែ​ប្រសើរ​ឡើង​ទៅ​ហើយ ដោយ​បន្ដ​យក​ឈ្នះ​លើ​ក្រុម AC Milan ​ជើង​ឯក​អ៊ីតាលី​បាន​ក្នុង​លទ្ធផល ​៣-០ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​វត្ដមាន​របស់​លោក ​Graham Potter ​បាន​កែប្រែ​ក្រុម​តោ​ខៀវ Chelsea ​ច្រើន ដោយ​ពួកគេ​ផ្លាស់​ប្ដូរ​ទាំង​ទម្រង់​លេង ​និង​ការ​តាំង​ចិត្ត​ផង​ដែរ។ អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ ​ការ​មក​ដល់​របស់​ខ្សែ​ប្រយុទ្ធ ​Pierre-Emerick Aubameyang ​ក៏​តែងតែ​រក​គ្រាប់​បាល់​បាន​ផង​ដែរ។ ជាក់​ស្ដែង ​ជ័យជម្នះ​លើ​ក្រុម AC Milan ​ក៏​ខ្សែ​ប្រយុទ្ធ Aubameyang ​រក​បាន​១​គ្រាប់​ផង​ដែរ​ក្នុង​ចំណោម​៣​គ្រាប់​ដែល​រក​បាន​។

​ជាមួយ​ការ​ឈ្នះ​នេះ​ដែរ ​ក្រុម Chelsea ​ក៏​បាន​ងើប​ចេញ​ពី​បាត​តារាង​ឡើង​មក​លេខ​២​វិញ​ផង​ដែរ។ ​ក្រុម​លេខ​១ ​Salzburg ​មាន​៥​ពិន្ទុ ​ក្រុម​លេខ​២ Chelsea ​មាន​៤​ពិន្ទុ ​ក្រុម​លេខ​៣ AC Milan ​មាន​៤​ពិន្ទុ​ដែរ ​និង​ក្រុម​លេខ​៤ Dinamo Zagreb ​មាន​៣​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT