ម៉ាស៊ីន​ពិត​ៗ Haaland ​រក​បាន​២​គ្រាប់​ទៀត​ហើយ​នៅ Champions League

​ខ្សែ​ប្រយុទ្ធ Earling Haaland ​រក​បាន​២​គ្រាប់​ទៀត​ហើយ​ឱ្យ​ក្រុម Manchester City ​ក្នុង​ការ​ប្រកួត​ដែល​ឈ្នះ​ក្រុម FC Copenhagen ​លទ្ធផល ​៥-០ ​ក្នុង​ពាន​រង្វាន់ UEFA Champions League។

​ច្បាស់​ណាស់​ប្រកួត​នេះ ​ក្រុម Man City ​មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង​ក្រុម FC Copenhagen ព្រោះ​ពួកគេ​លេង​បាន​ល្អ​ជាង ​ហើយ​សមាជិក​ក្រុម​វិញ​ក៏​ល្អ​ៗ​ខ្លាំង​ដែរ។ ជា​ពិសេស​វត្ដមាន​របស់ Earling Haaland ​តែ​ម្ដង ដែល​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ការ​ប្រកួត​ទៅ​ហើយ។ ​ទើប​តែ​ស៊ុត Man Utd ​បាន​៣​គ្រាប់​កន្លង​ទៅ ​នៅ​យប់មិញ​នេះ ខ្សែ​ប្រយុទ្ធ​ន័រវែស​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​ផង​ដែរ​ក្នុង​ជ័យជម្នះ ៥-០ ​លើ​ក្រុម FC Copenhagen ​នោះ។

​សរុប​មក​ដល់​ពេល​នេះ ​Haaland ​រក​បាន​១៩​គ្រាប់​ទៅ​ហើយ​ឱ្យ​ក្រុម​មេឃ​ខៀវ Man City ​ដែល​ទើប​នឹង​ចាប់​ផ្ដើម​រដូវ​កាល​ប៉ុណ្ណោះ។ ​ស្រប​ពេល​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វិញ គេ​រក​បាន​គ្រាប់​បាល់​សរុប​២៨​គ្រាប់​ទៅ​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​២២​ប្រកួត​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT